ព្រះភិក្ខុធម្មបាល ខៀវ ជុំ (ធម្មសកលចិន្ដា)




ចិន្តាសាកលរបស់ភិក្ខុធម្មបាល ខៀវ ជុំ

បង្រៀនអោយប្រើសតិបញ្ញានិងអោយដំណោះស្រាយទុក្ខតាមផ្លូវត្រូវ
ព្រះពុទ្ធសាសនាបង្រៀនសង្កាត់ធ្ងន់លើសតិបញ្ញាក្នុងទង្វើរបស់ជីវិត។ អោយចេះកំចាត់សេចក្ដីទុក្ខដោយពិចារណាអោយឃើញដើមហេតុរបស់ទុក្ខ ហើយធ្វើកំណែនិងសំរាយអោយត្រឹមត្រូវតាមសេចក្ដីពិតមិនអោយជឿរឺប្រកាន់យកផ្លូវដោះស្រាយយ៉ាងធូរៗងាយៗ ប្រាសចាកហេតុផលក្នុងចំណុចទី១ ដែលថាពុទ្ធសាសនាបង្រៀនសង្កត់ធ្ងន់លើសតិបញ្ញានោះ «សតិបញ្ញា» ក្នុងទីនេះប្រែមកពីពាក្យអង់គ្លេសថា Intelligence ។ បើនិយាយតាមភាសាសាសនា សតិបញ្ញាមិនមែនជាគូគ្នាទេ។ ព្រះពុទ្ធសាសនារបស់យើង បានប្រើសតិនិងសម្បជញ្ញៈនឹងគ្នា ដោយបានអោយឈ្មោះធម៌នេះថា ជាធាតុមានអុប្បការៈច្រើនដែលចែង ក្នុងគម្ពីរ អង្គុត្ដនិកាយទុក្កនិបាត ដូចយើងបានស្ដាប់គ្រប់គ្នាហើយ។ចំនែកសតិនិងបញ្ញាលោកពុំបានប្រើជាគូតែលោកប្រើជាពួកនឹងមានក្នុងសំនេរខាងមុខ។
ពាក្យថា «សតិ និងបញ្ញា» ប្រែមកពីពាក្យថា Intelligence នោះប្រសិនបើយើងចង់ប្រើពាក្យពុទ្ធសាសនាសុទ្ធយើងប្រើតែបញ្ញាមួយក៏បានណាស់ទៅហើយ
ព្រោះបញ្ញាល្អរឺបញ្ញាពិតៗដែលគម្ពីរអភិធម្មយើងបានអោយឈ្មោះថា 
សោភណចេត្ដសិក នោះត្រូវមានសតិនៅក្នុងនោះផងដែរដែលលោកអោយឈ្មោះម្យ៉ាងទៀតថា បញ្ញាជាសហគតៈជាមួយសតិ។
 អ្នកអាននឹងបានដឹងរឿងនេះជាថ្មី តាមសំនេររបស់ខ្ញុំខាងមុខ។ ដើម្បីជាបន្ទាន់ ខ្ញុំសូមអ្នកអានសង្កេតថា ធម្មៈជាទូទៅនៃព្រះពុទ្ធសាសនា មិនមានធម្មៈណាស្ដីដល់ជំនឿហើយគ្មានស្ដីដល់បញ្ញាផងទេ។ សទ្ធានិងបញ្ញាត្រូវបានជាប់ទាក់ទងជាមួយគ្នាយ៉ាងណាសតិនិងបញ្ញាត្រូវជាសហគតៈធម៌នឹងគ្នាយ៉ាងនោះដែរ 
ព្រោះចេត្ដសិកធម៌ទាំងអស់នេះត្រូវបានចាត់ចូលក្នុងសោភណចេត្ដសិកដូចគ្នា។
ជំនឿមានបញ្ញាជាសហគតៈ
ដើម្បីអោយបានជាលក្ខឋាន រឺគោលការណ៍ដោយជាក់លាក់ ខ្ញុំសូមស្នើគំនោលធម្មៈដែលមានសតិបញ្ញាត្រូវបានជាប់គូគ្នា រឺរួមសហប្រតិបត្ដិការគ្នាតាមដែលខ្ញុំបានរកឃើញដូចនេះ
ក- សម្បរាយិកត្ថៈ ប្រយោជន៍អនាគត រឺពំនោលមួយទៀតថា ធម្មៈជាហេតុធ្វើអោយ មនុស្សអ្នកអនុវត្ដបានសំរេចនូវ
អានាគតសុខ រឺបរលោកសម្បត្ដិ ដែលកម្រនឹងរក បានមាន៤ប្រការគឺ ៖
1.    សទ្ធាសម្បទា
2.    សីលសម្បទា
3.    ចាគសម្បទា
4.    បញ្ញាសម្បទា ដល់ព្រមដោយជំនឿដល់ព្រមដោយសីលដល់ព្រមដល់ការបរិច្ចាគ (ពលីកម្ម)ដល់ព្រមដោយបញ្ញា។
ខ - ធម្មៈដែលធ្វើអោយមនុស្សមានសេចក្ដីក្លាហាន (វេសារជ្ជករណធម៌)មាន៥ប្រការគឺ
1.    សទ្ធា
2.    សីល
3.    ពាហុសច្ចៈ
4.    វិរិយារម្ភៈ
5.    បញ្ញា ជឿរបស់ដែលគួរជឿរក្សាកាយវាចាអោយរៀបរយភាពជាអ្នកត្រាប់ត្រងច្រើនប្រារព្ភសេចក្ដីព្យាយាមចេះដឹងជុំវិញរបស់ដែលគួរចេះដឹង។
គ - ធម្មៈដែលជាកំលាំង (ពលៈ) និងជាធំ អិន្រ្ទីយ៍ មាន៥ប្រការគឺ
1.    សទ្ធា
2.    វិរិយៈ
3.    សតិ
4.    សម្មាសមាធិ
5.    បញ្ញា ជឿរបស់ដែលគួរជឿសេចក្ដីព្យាយាមសេចក្ដីរលឹកបាន (ចាំបាន)សេចក្ដីតាំងចិត្ដមាំមួន
ការចេះដឹងជុំវិញហេតុការណ៍
ឃ - ទ្រព្យប្រសើរ (អរិយទ្រព្យ) មាន៧ប្រការ
1.    សទ្ធា
2.    សីល
3.    ហិរិ
4.    អោត្ដប្បៈ
5.    ពាហុសច្ចៈ
6.    ចាគៈ
7.    បញ្ញា ជឿរបស់ដែលគួរជឿរក្សាកាយវាចាអោយរៀបរយខ្មាសអៀនចំពោះទង្វើបាបទុច្ចរិត
ស្លុតខ្លាចចំពោះទង្វើបាបទុច្ចរិតភាពជាបុគ្គលបានលឺបានស្ដាប់ច្រើនលះកាត់ដើម្បីអំណោយ រឺពលិកម្មចេះដឹងស្ដាប់របស់ដែលមានប្រយោជន៍។
ង - ធម្មៈរបស់មនុស្សល្អ «សប្បុរសធម៌» មាន៧ប្រការ៖
1.    សទ្ធា
2.    ហិរិ
3.    អោត្ដប្បៈ
4.    ពាហុសច្ចៈ
5.    វិវិយៈ
6.    សតិ
7.    បញ្ញា ជឿរបស់ដែលគួរជឿខ្មាសអៀនចំពោះទង្វើបាបទុច្ចរិតស្លុតខ្លាចចំពោះទង្វើបាបទុច្ចរិតភា
ជាបុគ្គលបានលឺបានស្ដាប់ច្រើនព្យាយាមរលឹកចេះដឹងច្រើន។អ្នកសិក្សាគប្បីធ្វើសេចក្ដីសង្កេតថា ធម៌ទាំងឡាយដែលខ្ញុំបានសរសេរមកហើយនេះ សតិនិងបញ្ញានៅកៀកកើយជិតដិតជាមួយគ្នា តែមិនមែនជាគូនឹងគ្នាទេគឺមានតំណែងជាពួកនៃគ្នានឹងគ្នា។ ចំនែកសទ្ធា និងបញ្ញាជាសហគតៈធម៌ក្នុងសហប្រតិបត្ដិការដូចដែលយើងធ្លាប់បានដឹងធ្លាប់បានធ្វើការកត់សំគាល់មកហើយ។ការហាមឃាត់មិនអោយដាក់ជំនឿចូលទៅក្នុងផ្លូវប្រាសចាកហេតុផល ដែលអាចធ្វើអោយខុស រឺអោយភ្លាត់ចាកសេចក្ដីពិតមាន ១០ប្រការ ដែលពុទ្ធសាសនិកស្ទើរតែ គ្រប់គ្នាធ្លាប់បានដឹងមកហើយ។ ដើម្បីពង្រឹងគំនិត និងទំលាក់ចោល នូវគំហើញខុសរបស់អ្នកអាន និងអោយទៅជាធម្មៈមានលក្ខណៈពេញលេញដូចបានអាងមកហើយ ខ្ញុំសូមសរសេរឡើងវិញទៀតមានដូចនេះគឺ
1.    កុំជឿដោយបានលឺតៗគ្នាមក
2.    កុំជឿតាមល្បីល្បាញ
3.    កុំជឿ តាមដំណឹងដែលចេញពីមាត់មួយទៅមាត់មួយ
4.    កុំជឿ ដោយផ្អែកអាងទៅលើតំរាក្បួនខ្នាត
5.    កុំជឿ ដោយគូសដៅខ្លួនអែង
6.    កុំជឿ ដោយគ្នាន់គ្នេរគិតប៉ាន់ស្មាន
7.    កុំជឿ ដោយត្រិះរិះគយគន់តាមអាការៈប្រហាក់ប្រហែល
8.    កុំជឿ ដោយសំអាងវាស្របគំនិត រឺសមតាមគំហើញរបស់ខ្លួន
9.    កុំជឿ ដោយអាង រឺឃើញថាអ្នកអោយយោបល់ធ្លាប់មានកេរ្ដិ៍ឈ្មោះគួរអោយជឿបាន
10. កុំជឿ ដោយរាប់អានថាអ្នកនេះជាគ្រូរបស់ខ្លួន។
ព្រះសម្មាសម្ពុទ្ធ បានធ្វើសេចក្ដីបញ្ជាក់បន្ថែមទៀតថា «កាលណាខ្លួនអ្នកបានដឹងដោយខ្លួនអែងថា ធម្មៈទាំងឡាយនេះជាអកុសលមានទោស អ្នកប្រាជ្ញលោកត្មះតិះដៀល។ 
អ្នកប្រាថ្នាសេចក្ដីសុខកាលណាប្រព្រឹត្ដប្រតិបត្ដិធម៌នេះការប្រព្រឹត្ដិប្រតិបត្ដិរបស់ខ្លួនមិនត្រឹមតែមិនបានផ្ដល់សេចក្ដីសុខអោយប៉ុណ្នឹងទេ។ គឺត្រលប់ជាផ្ដល់អោយនូវ សេចក្ដីវិនាសនិងសេចក្ដីទុក្ខទៀតផងអ្នកត្រូវលះបង់ធម្មៈនេះចោលអោយអស់ ទើបសេចក្ដីសុខកើតមានដល់ខ្លួន។ ទន្ទឹមគ្នានេះធម្មៈទាំងឡាយណាគ្មានកំហុសគ្មានប្រកប ដោយទោសអ្នកប្រាជ្ញទាំងឡាយលោកសរសើរ។ កាលណាខ្លួនអ្នកបានប្រព្រឹត្ដប្រតិបត្ដិតាមរឺបានអនុវត្ដរមែងផ្ដល់នូវប្រយោជន៍ និងសេចក្ដីសុខជាទីពេញចិត្ដរបស់ខ្លួនអ្នកត្រូវរស់នៅជាមួយធម្មៈទាំងឡាយនោះគ្រប់ពេលវេលា»។ ធម្មៈមានទំនាក់ទំនងប្រហាក់ប្រហែលគ្នានេះ មិនមែនមានតែក្នុងកាលាមសូត្រមួយទេ សូត្រទាំងឡាយដទៃទៀតមាន កទ្ទិយសូត្រ ជាដើមក៍មាននិយាយដូចនេះដែរ។ 
ពុទ្ធអោវាទនេះបស្ចឹមជនគេមានការចាប់អារម្មណ៍ច្រើនហើយ គេប្រកាន់យកជាគំនិតស្រាវជ្រាវរកសេចក្ដីពិតដែលគេយល់ថាត្រូវតាមគំនោលនៃវិទ្យាសាស្រ្ដយ៉ាងច្បាស់លាស់ផង។ជឿអ្នកដទៃរឺជឿខ្លួនអែងមានបញ្ហាចោទឡើង បើយើងនិយាយតាមគោលគំនិតកាលាមសូត្រព្រះពុទ្ធសាសនាហាក់ ដូចជាមិនបានបង្រៀនអោយពុទ្ធសាសនិក រឺមនុស្សទូទៅជឿអ្នកដទៃក្រៅពីខ្លួនអែងឡើយ។ ដូចនេះបញ្ហាស្មុគស្មាញនឹងចេះតែមានតទៅទៀតគ្មានចប់ទេព្រោះសេចក្ដីលំបាកលំបិន
ដែលកំពុងកើតក្នុងលោកសព្វថ្ងៃ រឺដែលនឹងកើតទៅអនាគតនោះ ក៏ព្រោះមនុស្សមានជំនឿតែក្នុងខ្លួនអែង មិនព្រមស្ដាប់មតិ រឺសំលេងអ្នកដទៃផងឡើយ។ ន័យមួយទៀតដែលថាពុទ្ធសាសនាជាប្រជាធិបតេយ្យស្ដាប់សំលេងភាគខាងច្រើនជាប្រមាណ គឺពិភាក្សារឿងអ្វីៗ បើមានមតិបែកគ្នាជាពីរពួករឺច្រើនជាងនេះ ត្រូវសំរេចយកជាបានការ តាមមតិភាគច្រើន។ ទ្រិស្ដីនេះដូចជាស្រួលស្ដាប់ស្រួលយល់ហើយងាយដល់ការអនុវត្ដន៍ផង តែដែលបន្ថែមថា មនុស្សត្រូវជឿខ្លួនអែងនៅក្នុង គំនិតប្រកបដោយហេតុផលមកទៀត។ ក្នុងរឿងនេះដូចជាមិនអាចបញ្ចប់សំនួរ និងចំងល់បានឡើយ។ បញ្ហាដែលគេយល់ថាលំបាករឺមានសេចក្ដីស្មុគស្មាញនោះវាពិតជាអញ្ចឹងមែនហើយ ព្រោះរឿងនេះវាធ្លាប់មានការប្រឆាំងប្រទាំងប្រទើសគ្នាយូរមកហើយ តែប្រសិនបើ គេយល់ពុទ្ធចិន្ដាថា ជាធាតុមានលក្ខណៈជាវិទ្យាសាស្រ្ដ រឺមានលក្ខណៈប្រកបដោយ ហេតុផងនោះភាពលំបាកនិងភាពស្មុគស្មាញរបស់គេក្នុងរឿងនេះវាពុំអាចប្រព្រឹត្ដទៅបានទៀតទេ។ ដើម្បីជាពន្លឺដល់អ្នកអាន ខ្ញុំសូមអោយគំនិតដូចមានតទៅនេះគឺ ពុំនោលក្នុងចំណុចថាពុទ្ធសាសនា
បង្រៀនមនុស្សតាមបែបយ៉ាងប្រជាធិបតេយ្យរឺបង្រៀនមានគោលគំនិតជាប្រជាធិបតេយ្យនោះគេមិនត្រូវភ្លេចថាធាតុប្រជាធិបតេយ្យរបស់ពុទ្ធសាសនាគឺប្រជាធិប្បតេយ្យនៅក្នុងក្របខ័ណ្ឌនៃសីលធម៌រឺនិយាយម្យ៉ាងទៀតថាគឺប្រជាធិបតេយ្យដែលមានលក្ខណៈជាប្រជាធិបតេយ្យពិតៗផង មានលក្ខណៈជាធម្មាធិប្បតេយ្យមែនៗផង។ ជាពិសេសប្រជាធិប្បតេយ្យជាមូលដ្ឋាន។ គឺមតិភាគច្រើនដែលបានទុកដាក់ជាគោលគំនិតនៃការអនុម័តិ រឺការវិនិច្ឆ័យនៅក្នុងក្របខ័ណ្ឌនៃធម្មវិន័យច្បាប់រដ្ឋទើបយកជាបានការ។ ប្រសិនបើគំនិតភាគច្រើនមិនប្រកាន់យកធម្មវិន័យ រឺច្បាប់រដ្ឋជាបន្ទាត់នៃការអនុម័តិ ក៏ពុំអាចអនុវត្ដកើត ពុំអាចយកជាបានការឡើយ។ដោយអាស្រ័យហេតុនេះទើបពុទ្ធសាសនាកាលណាបើមានសម័យប្រជុំលោកតំរូវអោយស្នើញាត្ដិស្នើយោបល់ដោយសូត្រប្រកាសអោយបានច្រើនដងដើម្បីទុកអោយសមាជិកប្រជុំ មានពេលត្រិះរិះពិចារណាអោយបានល្អិតម៉ត់ចត់មុន នឹងបញ្ចេញមតិថា «ទេ» រឺ«អើ» យ៉ាងណាក៏ដោយចុះមតិភាគច្រើនត្រូវតែមានភាព ត្រឹមត្រូវមានប្រសិទ្ធិភាពជាងមតិភាគតិច។ ដូចនេះទើបព្រះសម្មាសម្ពុទ្ធព្រះអង្គបដិសេធមតិបុគ្គលរឺគណៈហើយយកមតិសង្ឃជាមតិវិនិច្ឆ័យជាដាច់ខាត។ព្រោះអ្វី? ព្រោះមតិភាគច្រើនទោះជាដូចម្ដេចម្ដាក៏គង់មានប្រសិទ្ធិភាពមានពន្លឺជាងមតិភាគតិចជានិច្ច។ប្រសិនបើអង្គប្រជុំមានសមត្ថភាពប្រហាក់ប្រហែលគ្នា តែបើភាគច្រើនមានសមត្ថភាពទន់ខ្សោយជាងភាគតិចនោះ បញ្ហាមុខជាមិនឈប់ចោទទេ។ ដោយអាស្រ័យហេតុនេះ ទើបព្រះពុទ្ធសាសនាទាញស្មារតីអ្នកវិនិច្ឆ័យ 
អោយលះបង់គតិធម៌បួន។ ខ្ពស់ជាងនេះគឺមហាជនល្ងង់មិនអោយធ្វើការដំណាងជាតិ។
ចំណុចមួយទៀត ពុទ្ធសាសនាបានសរសើរបុគ្គលដែលមានការសិក្សាច្រើនមានបញ្ញាវាងវៃព
កំណើត មានការពិសោធន៍ក្នុងការងារ មានគំនិតប្រកបដោយពន្លឺក្នុងគតិលោក គតិធម៌មានចំបាស់ក្នុងការអនុវត្ដន៍បានទទួលផលល្អច្រើនលើកច្រើនគ្រាមកហើយ មានជីវិតរស់ក្នុងព្រហ្មវិហាយូរមកហើយ។ ជាមួយគ្នានេះខ្លួនយើងជាមនុស្សរស់នៅលើបង្អែកនៃគំនិតជាក់លាក់ច្បាស់លាស់ដែលពុទ្ធសាសនាចងថា អបរបច្ចយោប្រែថាមនុស្សរស់នៅដោយគ្មានអ្នកដទៃជាបច្ច័យ។ ក្នុងន័យថា គេគ្មានជំនឿ គ្មានសេចក្ដីទុកចិត្ដលើគំនិតគំហើញរបស់អ្នកដទៃដែលចេះតែបង្ហាញយោបល់តាមអារម្មណ៍ តាមកំលាំងបាយរបស់ខ្លួនគ្មានត្រូវតាមសេចក្ដីពិត។ដូចនេះព្រោះអ្វី? ព្រោះខ្លួនគេជាមនុស្សមានគំនិតភ្លឺមានយោបល់ស្វាងដែលធ្លាប់បានអនុវត្តន៍ចេញផលល្អមកហើយ មនុស្សដែលគ្មានបានដឹងអ្វីដោយខ្លួនអែងដំណឹងអ្វីៗចាំតែគេប្រាប់គេនិយាយគេពន្យល់មនុស្សធុននេះមានជីវិតរស់នៅ ឆ្ងាយពីពន្លឺនៃសេចក្ដីពិតពន់ពេកណាស់។ ពុទ្ធភាសិតថា វិរិយេទុក្ខមច្ចេតិ គេឆ្លងអន្លង់ទុក្ខបានដោយអាស្រ័យសេចក្ដីព្យាយាមដែលមានបញ្ញាជាដៃគូនោះ ភាសិតនេះបានសង្កត់ធ្ងន់លើកំហំនិងពន្លឺ ប្រសិនបើយើងអនុវត្ដន៍ភាសិតនេះបាន ប្រជាធិបតេយ្យ ធម្មាធិបតេយ្យក្ដីនឹងមានវឌ្ឍនភាពដល់ទិសដៅរបស់មនុស្សជាមិនខានដរាបណាគេខំស្រាវជ្រាវសាកល្បងពិសោធន៍អោយឃើញសេចក្ដីពិតដោយខ្លួនអែងរឿយៗ លុះត្រាបានជួបសេចក្ដីពិតរឺភាពភ្លឺស្វាងដោយខ្លួនអែង។ដរាបនោះទើបគេមានជំនឿមួយបែបដែលមិនចាំបាច់ត្រូវអាស្រ័យការគូសដៅ រឺស្ដាប់សេចក្ដីបំភ្លឺរបស់អ្នកដទៃ។នេះជាគុណសម្បត្ដិពិសេសរបស់មនុស្ស
ដែលពុទ្ធសាសនាត្រូវការចង់បាន។តែអស់រយៈកាលយូរណាស់មកហើយមនុស្ស
បែបនេះនៅតែមានមិនច្រើនដដែល។តើដល់ពេលណាទៅទើបខ្មែរយើងមានប្រជាធិបតេយ្យនិ
ងធម្មាធិបតេយ្យសម្បូណ៍បាន?។ បុគ្គលាធិដ្ឋាន ខ្ញុំសូមលើកយកតួយ៉ាង២-៣មកប្រកបរឿង ដើម្បីអោយអ្នកសិក្សាមានគំនិតយល់សេចក្ដីច្បាស់លាស់មានដូចនេះតួយ៉ាងសន្មតថា បុរសឈ្មោះក មិនធ្លាប់បរិភោគផ្លែធូរេនម្ដងណាសោះ បើគេអោយឈ្មោះ កធ្វើសេចក្ដីបំភ្លឺអំពីរសជាតិធូរេន ឈ្មោះកអាចបំភ្លឺគេបានដោយដៅស្មានតាមបាន
លឺអ្នកដទៃនិយាយប្រាប់។ តែបើអោយឈ្មោះខដែលធ្លាប់អាស្រ័យផ្លែធូរេនធ្វើសេចក្ដី
បំភ្លឺវិញទោះណាជាមានសេចក្ដីមិនច្បាស់លាស់ដូចខ្លួនអែងដឹងក្នុងពេលទទួលទានផ្លែធូរេន 
ក៏គង់មានសេចក្ដីងាយស្ដាប់ រឺចូលចិត្ដបានច្រើនជាងឈ្មោះក ដែលគ្នា ធ្វើសេចក្ដីបំភ្លឺ ដោយគ្មានបានដឹងរសជាតិធូរេនសោះហ្នឹងដែរ។ តួយ៉ាងទី២ឈ្មោះកមិនធ្លាប់បានទៅប្រទេសអាមេរិកម្ដងណាឡើយ តែបានដឹងដោយសារអ្នកធ្លាប់ទៅគេនិយាយប្រាប់ថា យ៉ាងដូចនេះយ៉ាងដូចនោះ។ ដំណឹងនេះបើប្រៀបធៀបទៅនឹងឈ្មោះខដែលគេធ្លាប់បានទៅស្រុកអាមេរិកឃើញ ថាខុសគ្នាឆ្ងាយណាស់។ដូចនេះការជឿខ្លួនអែងល្អរឺជឿអ្នកដទៃល្អត្រូវបានជាកម្មវត្ថុ
នៃការពិចារណាសំរាប់ខ្លួនយើងទាំងអស់គ្នា។
តួយ៉ាងទី៣ ឈ្មោះក អានអក្សរខ្លួនអែងមិនចេញត្រូវមានអ្នកដទៃអានជំនួស។ ឈ្មោះ ខអានអក្សរខ្លួនអែងចេញ អ្នកទាំងពីរនាក់ បើយើងលើកយកមកប្រៀបធៀបតំលៃគ្នា តើអ្នកណាគ្រាន់បើជាងអ្នកណា។នេះក៏ជាកម្មវត្ថុរបស់យើងក្នុងការវាយតំលៃនៃ ជនទាំងពីរនាក់នេះទៀតដែរ។ដើម្បីជាពន្លឺខ្ញុំសូមបញ្ជាក់ថាជំនឿខ្លួនអែងក្រោយដែលគេ
បានពិសោធន៍ក្រោមបន្ទាត់នៃហេតុផល នៃវិចារណញ្ញាណ ឃើញបានច្បាស់តាមសេចក្ដីពិតហើយ ជំនឿនេះជាធាតុល្អបំផុត ជាជំនឿគ្មានលាយឡំដោយចំងល់ជាជំនឿដែលគេចូលចិត្ដដោយខ្លួនគេ ជាជំនឿដែលគេឃើញច្បាស់ដោយខ្លួនគេ។ ជាមួយនឹងជំនឿបែបនេះគេគ្មានការសំគាល់ខុស គ្មានគំនិតស្រម័យ គ្មានភាពងងឹតនិងភាពគ្មានភាពជាក់លាក់ ដែលពុទ្ធសាសនាហៅថា ជំនឿមានបញ្ញានៅខាងក្នុង រឺជំនឿប្រកបដោយពន្លឺ ដែលវឌ្ឍនជននិងអរិយជន ត្រូវការចង់បាន។ និយាយខ្លីៗគឺជំនឿមានបញ្ញាត្រួតត្រាមានពន្លឺគំនិតមួយបំភ្លឺផ្លូវដែលយើងអាចអោយឈ្មោះម្យ៉ាងទៀត ថាជំនឿមានកំណើតដោយអាស្រ័យចំបាស់របស់ខ្លួនពុំមែនដោយអាស្រ័យពំនោលអ្នកដទៃ។

ចំណុចដែលគេត្រូវដឹងក្នុងរឿងបញ្ញា
ដើម្បីអោយឃើញជាបញ្ញា កាលបើរួមចូលជាមួយនឹងធម៌ដទៃៗហើយ ដែលលោកបានអោយពិន្ទុច្រើនជាងធម៌ទាំងឡាយដទៃ ព្រោះលោកមានគំហើញយ៉ាងណានោះ ក្រៅពីមើលឡើងវិញអោយឃើញថាសទ្ធាដែលមានបញ្ញាជាបង្កូលរឺជាចំរានរឺជាទំនប់ដូចបានពោលមកហើយខ្ញុំសូមស្នើធម្មៈផ្នែកដទៃទៀតមាន។
ដូចនេះ
១ - លំដាប់នៃការប្រតិបត្ដិធម៌៣ថ្នាក់ (អនុបព្វបដិបទា)
1.    សីល
2.    សមាធិ
3.   បញ្ញា រក្សាកាយវាចាអោយមានរបៀបរៀបរយធ្វើចិត្ដអោយមានលំនឹងមាំមួនធ្វើខ្លួនអោយមានសេចក្ដីចេះដឹងច្រើន។
២ - ការអប់រំចិត្ដ ២ថ្នាក់ (ភាវនា)
1.    សមថភាវនា អប់រំសមាធិ
2.    សមថវិបស្សនា អប់រំបញ្ញា
៣ - រួបរួមល័ក្ខឋានដែលលើកតំកើងបញ្ញា
1.    មនុស្សដែលរស់ក្នុងលោកនេះ អ្នកមានទង្វើប្រកបដោយបញ្ញារមែងរកឃើញនូវសេចក្ដីសុខដែលមាននៅក្នុងសេចក្ដីទុក្ខ
2.    បញ្ញាជាបន្លឺរស្មីក្នុងពិភពលោក
3.    បញ្ញាជាដួងកែវនៃជីវិតរបស់នរជន
4.    សាវករបស់ព្រះសម្មាសម្ពុទ្ធ រមែងមានជីវិតរុងរឿងដោយបញ្ញា
5.    បណ្ឌិតទាំងឡាយមានពំនោលថា បញ្ញាប្រសើរបំផុតដូចដួងច័ន្ទប្រសើរជាងផ្កាយទាំងឡាយ គុណធម៌ទាំងឡាយមានសីលជាដើមរបស់ជនអ្នកប្រព្រឹត្ដធម៌ល្អរមែងជារបស់ប្រព្រឹត្ដទៅតាមអ្នកមានបញ្ញា (គឺបញ្ញាមានហើយធាតុល្អដទៃៗដណ្ដើមជើងគ្នាដើរតាមបញ្ញា)អ្នកប្រាជ្ញទាំងឡាយស្ដីថា ជីវិតរបស់បុគ្គលរស់នៅដោយបញ្ញាជាជីវិតប្រសើរបំផុត
6.    បញ្ញាគ្រប់គ្រងរក្សាមនុស្ស មានភាពស័ក្ដិសិទ្ធជាងអ្វីៗទាំងអស់
7.    បញ្ញាដែលបុគ្គលមានហើយ ជាហេតុអោយគេទំលាយកិលេសចោលបាន
8.    បញ្ញាកើតបានដោយអាស្រ័យសេចក្ដីព្យាយាមកាលណាបុគ្គលឃើញដោយបញ្ញាថា សង្ខារទាំងពួងមិនទៀងជាទុក្ខ ធម៌ទាំងពួងមិនមែនខ្លួនប្រាណ កាលនោះគេរមែងមានចិត្ដធុញក្នុងទុក្ខ។ នេះអែងគឺជាផ្លូវនៃសេចក្ដីបរិសុទ្ធ បុគ្គលល្ងង់មានជីវិតរស់នៅ១០០ឆ្នាំ ពុំប្រសើរស្មើនឹងបុគ្គលដែលមានជីវិតរស
នៅតែមួយថ្ងៃតែមានបញ្ញា។
9.អាគតស្ថាននិងគុណភាពនៃបញ្ញាដែលលើកយកមកបរិយាយដោយសង្ខេបនេះបញ្ជាក់អោយឃើញ ថាព្រះពុទ្ធសាសនាប្រកាន់យកបញ្ញាជាធំជាគុណធម៌សំខាន់ ព្រោះបញ្ញាជាចង្កៀងរឺពន្លឺនៃជីវិតរឺជាធាតុនាំផ្លូវនៃវិញ្ញាណអោយចេញចាកទីងងឹត ទៅកាន់ទីភ្លឺស្វាង។ ព្រមគ្នានេះបញ្ញាជួយគ្រងរក្សាមនុស្សអោយរស់ក្នុងសេចក្ដីសុខ ជួយកំចាត់ទុក្ខចាស់និងជួយការពារទុក្ខថ្មី។ ជាពិសេសជួយរកសេចក្ដីសុខដែលកប់នៅក្នុងសេចក្ដីទុក្ខជូនបញ្ញាជនបានគ្រប់ពេលវេលា។
10.ប្រសិនបើមនុស្សយើងមិនស្គាល់សេចក្ដីពិតដោយបញ្ញាដោយពន្លឺនៃគំនិតគេអាចសំគាល់ទុក្ខថាជាសុខ តែបើកាលណាគេមានបញ្ញា គេលែងច្រលំលែងចូលចិត្ដខុសគឺ លែងច្រលំទុក្ខថាជាសុខ ដូចធ្លាប់មានក្នុងកាលមុនហើយ។
បញ្ញា២
1.    លោកិយបញ្ញា បញ្ញាថ្នាក់លោកិយ
2.    លោកុត្ដរបញ្ញាបញ្ញាថ្នាក់លោកុត្ដរ។
បញ្ញា២ទៀត
1.    សេក្ខបញ្ញា បញ្ញារបស់បុគ្គលដែលនៅមានការសិក្សាទៀត
2.    អសេក្ខបញ្ញា បញ្ញារបស់បុគ្គលដែលអស់មានការសិក្សាទៀត។
បញ្ញា៣ទៀត
1.    ចិន្ដាមយបញ្ញា បញ្ញាកើតពីគំនិត
2.    សុត្ដាមយបញ្ញា បញ្ញាកើតអំពីសំដាប់ (ការស្ដាប់)
3.    ភាវនាមយបញ្ញា បញ្ញាកើតអំពីការអប់រំ។

បញ្ញា៣ទៀត
1.    អាយកោសល ចំណតក្នុងភាពចំរើន
2.    អបាយកោសល ចំណតក្នុងភាពសូន្យ
3.    អុបាយកោសល ចំណតក្នុងកិច្ចកល
សតិជាគូនឹងបញ្ញាដូចបាននិយាយមកហើយក្នុងសប្បុរិយធម៌ (ធម៌មនុស្សល្អ) កំរងធម៌នេះមានសតិ និងបញ្ញានៅជាមួយគ្នារឺជាគូគ្នា។ ខ្មែរយើងខ្លះចូលចិត្ដថា ការមានតែសតិក៏មានតែការចាំ តែគ្មានចេះការមានតែបញ្ញាក៏គឺមានតែចេះ តែគ្មានចាំ។ អ្នកខ្លះមានមតិថាសតិសម្បជញ្ញៈមិនមែនជាធម៌អ្វីដទៃទេគឺសតិ និងបញ្ញាបូកគ្នាហ្នឹងអែង។

បញ្ញា៤
1.    ស្គាល់ទុក្ខ
2.    ស្គាល់ហេតុនៃទុក្ខ
3.    ស្គាល់ភាពរលត់ទុក្ខ
4.    ស្គាល់ផ្លូវប្រតិបត្ដិអោយដល់ភាពរលត់ទុក្ខ។
អ្នកសិក្សាគប្បីធ្វើសេចក្ដីសង្កេតថា ពុទ្ធសាសនាពុំបានប្រកាន់យកបញ្ញាដែលមានមក អំពីកំណើតដែលយើងធ្លាប់ហៅថាសេចក្ដីវៃឆ្លាតទុកជាបញ្ញាជាន់ខ្ពស់ តែប្រកាន់យក បញ្ញាដែលគេបានធ្វើអោយកើតដោយអាស្រ័យការគិតការសិក្សានិងការប្រតិបត្ដិធម៌រឺការអនុវត្ដន៍ទុកជាបញ្ញាជាន់ខ្ពស់បំផុតដែលអាចជួយចំលងមនុស្សអោយផុតទុក្ខបាន។ ដូចនេះព្រោះអ្វីព្រោះសេចក្តីវៃឆ្លាតជារបស់ដែលមនុស្សយើងមាននោះមានភាពមិនដូចគ្នាទេ។ ចំណែកបញ្ញាប្រភេទដែលគេអប់រំដោយកើតបាននោះមានភាពមិនដូចគ្នាទេ។ចំណែកបញ្ញាដែលប្រភេទដែលគេអប់រំដោយកើតបាននោះជាធាតុដែលមនុស្សរាល់រូបមានសិទ្ធិសិក្សារៀនសូត្រស្រាវជ្រាវ និងប្រតិបត្ដិ រឺអនុវត្តន៍អោយកើតមានស្រេចហើយ
តែសេចក្ដីត្រូវការរបស់ខ្លួន។

បញ្ញារឺសេចក្ដីវៃឆ្លាតពីកំណើត ដែលអាចប្រើការបានជាស្ថាពរ រឺគ្មានភាពឋិតនៅអស់ចិរកាលនោះក៏មានទំនាក់ទំនងមិនខុសគ្នា នឹងភ្លើងធម្មជាតិទាំងឡាយ មានភ្លើងព្រៃជាដើម ដែលគេមិនអាចនឹងប្រើភ្លើងនេះអោយបានប្រយោជន៍គ្រប់ពេលវេលា ដែលត្រូវការ។ដោយអាស្រ័យភាពមិនឋិតឋេរនៃភ្លើងទាំងឡាយនេះហើយ ទើបបានមនុស្សយើងបង្កើតឈើគូសដែកភ្លើងរហូតដល់អគ្គិសនីនិងគ្រឿងអុបករណ៍អគ្គិសនីដើម្បីយកភ្លើងប្រើអោយបានគ្រប់អោកាសដែលត្រូវការ។សូម្បីបញ្ញាញាណនៃព្រះសម្មាសម្ពុទ្ធព្រះអង្គអែងក៏ពុំមែនបានមកដោយទង្វើផ្សងព្រេងឡើយ គឺកើតឡើងដោយអាស្រ័យសេចក្ដីព្យាយាមជាមួយនឹងការតស៊ូយ៉ាងប្ដូរផ្ដាច់ទើបបានសំរេចក្នុងទីបំផុត។ពុទ្ធសាសនាមិនបានបង្រៀនមនុស្សអោយដេកចាំទទួលសេចក្ដីសុខដែលផ្ដល់អោយ
ដោយធម្មជាតិ រឺដោយអាទិទេព រឺ រង់ចាំ ជោគវាសនា ដែលរិក្សយាម ថ្ងៃ ខែឆ្នាំ ល្អផ្ដល់អោយឡើយ។ពុទ្ធសាសនាបង្រៀនមនុស្សអោយធ្វើការគ្រប់យ៉ាងនៅក្នុងក្របខ័ណ្ឌ
នៃគំនិតបញ្ញារឺក្របខ័ណ្ឌនៃហេតុផលដើម្បីទទួលយកផលដែលមានគុណភាពខ្ពស់សមតាមសេចក្ដីត្រូវការរបស់ខ្លួន។ ពុទ្ធសាសនាគ្មានបង្រៀនមនុស្សអោយផ្ញើជោគវាសនារបស់ខ្លួនលើគ្នាអែង រឺលើពួកទេពណាមួយឡើយ។ មតិនេះមានសំអាងលើគម្ពីរ អត្ថកថាទុក្កនិបាតអង្គុត្ដរនិកាយ ក្នុងចំណុចថា ការខ្វះសម្បជញ្ញៈ ក៏គឺគ្មានញាណរឺបញ្ញា។

ការប្រើបញ្ញាដំណោះទុក្ខ
ពុទ្ធសាសនាមានជំនឿថាដំណោះស្រាយទុក្ខជាបញ្ហាសំខាន់ហើយជាទិសដៅយ៉ាងខ្ពស់បំផុតរបស់បុគ្គលអ្នកឃើញទោសនៃសេចក្ដីទុក្ខ។ ចំពោះបញ្ហានេះអ្នកផងសឹងបានឃើញហើយថា ទ្រឹស្ដីអរិយសច្ចៈ៤ប្រការគឺទ្រឹស្ដីដំណោះស្រាយទុក្ខយ៉ាងចំៗ តែជាទ្រឹស្ដីមានភាពចំលែកជាងធម្មតា គឺទ្រឹស្ដីធម្មតាវាជារឿងនៃគំនិតប្រកាន់យក រឺ ទង្វើសាកល្បងរៀបចំអោយមានជាគោលការមុន ទើបធ្វើការពិសោធន៍ជាខាងក្រោយ។តែទ្រឹស្ដីអរិយសច្ចៈរបស់ព្រះសម្មាសម្ពុទ្ធ មិនមែនជាគំនិតយល់សប្ដិ រឺ គំនិតត្រិះរិះគ្នាន់គ្នេ ហើយប្រកាន់យក រឺអនុវត្ដទេ គឺព្រះអង្គបានប្រើជីវិតរបស់ព្រះអង្គអែង ជាដើមធាតុក្នុងការសាកល្បងស្រាវជ្រាវលុះត្រាបានសំរេចផលបានរួចចាកទុក្ខទាំងពួងពិតប្រាកដហើយទើបបានប្រកាសទ្រឹស្ដីនេះចេញមកព្រមគ្នានេះបានធ្វើសេចក្ដីថ្លែងការបញ្ជាក់ថា ដរាបណាព្រះអង្គមិនបានរកឃើញសេចក្ដីពិត រឺ ប្រតិបត្ដិធម៌មិនបានសំរេចផលដោយខ្លួនអែង ព្រះអង្គនឹងមិនធ្វើសេចក្ដីប្ដេជ្ញាជាដាច់ខាតថា ព្រះអង្គជាព្រះពុទ្ធ បានត្រាស់ដឹងនូវអនុត្ដរសម្មាសម្ពោធិញ្ញាណឡើយ។ព្រោះហេតុនេះ ការពិចារណាដល់កំណែ រឺដំណោះសេចក្ដីទុក្ខតាមលំអាននៃព្រះពុទ្ធសាសនា យើងត្រូវពិចារណាដោយត្រង់ៗចំៗទៅលើអរិយៈសច្ចៈមួយចំណែកជាមួយគ្នានេះ គេត្រូវប្រើគោលគំនិតនៅក្រោមខ្សែបន្ទាត់នៃអរិយសច្ចៈដើម្បីចំអិនបញ្ញារឿយៗ ប្រកបដោយព្យាយាមយ៉ាងខ្លាំងក្លាមោះមុត។
ក កំណែទុក្ខតាមគំនោលអរិយសច្ចៈ រឺ សច្ច
១ - មុនដំបូងអោយស្គាល់ថាអ្វើជាភាពទុក្ខ ពេលខ្លះគេចូលចិត្ដត្រលប់ត្រលិនឃើញសុខជាទុក្ខរឺឃើញទុក្ខជាសុខ។ ដូចនេះទើបគេត្រូវប្រកាន់យកគោលការថា ទុក្ខមាន ៣បែបគឺទុក្ខប្រចាំបានដល់សេចក្ដីកើត សេចក្ដីចាស់ សេចក្ដីឈឺ សេចក្ដីស្លាប់។ ទុក្ខបានដល់សេចក្ដីសោក សេចក្ដីខ្សឹកខ្សួល សេចក្ដីមិន
សប្បាយកាយ សេចក្ដីមិនសប្បាយចិត្ដ សេចក្ដីចង្អៀតចង្អល់ជាដើម៘
២ - អោយស្គាល់ថាអ្វីជាដើមហេតុរបស់ទុក្ខ មានមនុស្សច្រើនណាស់ដែលមានប្រាថ្នាចង់រំដោះទុក្ខរឺធ្វើកំណែទុក្ខ ត្រលប់ជារវើរវាយទៅធ្វើផលនៃទុក្ខទៅវិញដូចនេះទើបកំណែរបស់គេវាទៅជាគ្មានបានផលបានប្រយោជន៍អ្វី គឺវានៅជាទុក្ខ ជាព្រួយដដែល៘
៣ - អោយស្គាល់ភាពរលត់ទុក្ខថា បានដល់អ្វី រឺមានអ្វីជាធាតុសំរាប់រំលត់ទុក្ខ។ពុទ្ធសាសនាបានបង្ហាញផ្លូវថា ការរំលត់ទុក្ខ មិនមែនរំលត់ផលទេ គឺរំលត់ហេតុ។ បើរំលត់តែផលហេតុនៅដដែល ទុក្ខនឹងកើតឡើងទៀត ដូចនេះការរំលត់ទុក្ខក្នុងទីនេះ 
គឺ ត្រូវរំលត់ហេតុ បានដល់តណ្ហាទាំង៣ អោយបានដាច់ខាត។
៤ - អោយស្គាល់ថា ភាពរលត់ទុក្ខមិនអាចនឹងកើតបានស្រួលៗធូរៗទេត្រូវមានការប្រតិបត្ដិធម៌
អោយដល់នូៗភាពរលត់ទុក្ខ។ សេចក្ដីប្រតិបត្ដិនោះលោកហៅថា មជ្ឈិមបដិបទា។
សេចក្ដីពិស្ដារនៃរឿងនេះមានក្នុងបទដទៃខ្លះហើយបើមិនទាន់គ្រប់គ្រាន់តាមសេចក្ដីត្រូវការមេត្ដាមើលសៀវភៅ និព្វានទស្សនៈ និងសៀវភៅ ទស្សនៈសកល របស់ខ្ញុំប្រកបផង។កាលណាមានរឿងកើតទុក្ខរឿងអស់សង្ឃឹមរឿងមិនសមតាមប្រាថ្នា សូមអោយនឹកជានិច្ចដល់ព្រះពុទ្ធតំរាស់ថាតណ្ហាជាហេតុអោយកើតទុក្ខគំនិតនេះនាំអោយកើតបញ្ញាបង្រៀនខ្លួនអែងអោយចេះសន្ដោសចេះបន្ធូរបន្ថយចំណង់ក្នុងទីបំផុត សេចក្ដីអផ្សុកស្អុះស្អាប់ក្រវល់ក្រវាយចិត្ដបានត្រូវរលាយបាត់បន្ដិចម្ដងៗរហូតដល់សូន្យបាត់ក៏មាន ប្រសិនបើគេបានអនុវត្ដន៍មគ្គ៨ប្រការអស់ពីកំលាំងនិងសមត្ថភាពក្នុងពេលនោះ។
ចំពោះរឿងសេចក្ដីស្នេហាព្រះសម្មាសម្ពុទ្ធបានមានព្រះតំរាស់ថាស្នេហាមួយមានទុក្ឌមួយស្នេហាមួយរយមានទុក្ខមួយរយ៘ អ្នកណាថាមិនពិត រឺ មានយោបល់ទំនាស់នឹងពុទ្ធតំរាស់នេះ ក៏ស្រេចតែក្បាលចិត្ដរបស់គេចុះ។គំនិតខ្ញុំឃើញថាពុទ្ធតំរាស់នេះបើទុកដាក់ជាគណិតសាស្រ្ដក៏បាន
ព្រោះខាងគណិតសាស្រ្ដតែងតែមានស៊ីមានសងរឺបើនឹងទុកដាក់ជាគ្រឿងប្រដាប់សំរាប់ទប់សំរាប់ហាមបាន ព្រោះបើគ្មានគ្រឿងប្រដាប់ហាមកង់ កង់ក៏មិនឈប់វិលរថយន្ដក៏មិនឈប់បុករឺភ្លូក។ ចំណែកចិត្ដមនុស្សវិញ បើគ្មានធម្មៈសំរាប់ទប់សំរាប់ហាមសេចក្ដីស្នេហាក៏មិនឈប់កើត ទុក្ខក៏មិនឈប់មានបើសេចក្ដីស្នេហារបស់មនុស្សកាន់តែដើរហួសព្រំដែន ម្នាក់ណាក៏ដូចជាម្នាក់ណា ពិភពលោកក៏ត្រូវតែឆេះដោយ វាគគ្ដិ នៃប្រជាសត្វជាមិនខាន។ ពំនោលនេះត្រូវចំរើនលើពុទ្ធភាសិតថា«គ្មានភ្លើងណាមានកំដៅខ្លាំងក្លាជាងភ្លើងស្នេហាគ្មានព្រំដែន, គ្មានស្កប់។ គ្មានកំហុស ណាមានពិសអំណាចជាងកំហុសនៃកំហឹងគ្មានសំណាញ់ណាមានជំនាប់
មាំមួនជាងសំណាញ់គឺកំឡៅ។ គ្មានស្ទឹងណាហូរជាប់អត់ឈប់ដូចស្ទឹងគឺស្នេហា»និត្ថិរាគ សមោ អគ្គិនត្ថិ ទោសោ សមោគហោ នត្ថិមោហ សមំ ថាលំ ទត្ថិ តណ្ហា សមានទីមួយទៀត
«គ្មានភ្លើងណាមានកំដៅខ្លាំងក្លាជាងសេចក្ដីស្នេហាអត់មានចប់អត់មានព្រំដែន
គ្មានកំហុសភ្លាំងភ្លាត់ណាបង្កើតគ្រោះថ្នាក់ស្មើដោយទោសៈគ្មានទុក្ខណាញាំញីកំទេចមនុស្សស្មើដោយខន្ធ៥ គ្មានស្ទឹងណាហូរជាប់អស់កាលជានិរន្ដរ៍ ស្មើដោយ ស្ទឹងគឺសេចក្ដីស្នេហា គ្មានចប់គ្មានទីបំផុត » នត្ថិ រាគ សមោ អគ្គិ នត្ដិ ទោសោ សមោកលិនត្ថិខន្ធា សមា ទុក្ខា នត្ថិ តណ្ហា សមា នទី » ជីវិតទាសៈនៃសេចក្ដីស្នេហា (តណ្ហា)ឃើញពិភពលោកមានទំហំតូច មានភាពចង្អៀតជិវិតសន្ដោស (ស្កប់ ចិត្ដ) ឃើញពិភពលោកមានទំហំធំ មានសភាពទូលំទូលាយ ពិភពលោកកើតសង្គ្រាមដោយភ្លើង រាគៈទោសៈមោហៈ ដែលអាស្រ័យនៅក្នុងចិត្ដមនុស្ស រឺដែលមានចិត្ដសត្វលោកជាជើងក្រាន ពិភពលោកមានសន្ដិភាពដោយអាស្រ័យសេចក្ដីសន្តោស ដែលមាននៅក្នុងចិត្ដមនុស្ស រឺដែលមានចិត្ដសត្វលោកជាលំនៅឋាន។ ពិភពលោកមានសេក្ដីចំរើនរុងរឿងដោយអ្នកសាសនា រឺអ្នកវិទ្យាសាស្រ្ដមាន ចិត្ដកុសល រឺរស់នៅក្នុងព្រហ្មវិហារធម៌ ពិភពលោកវិនាស ដោយអ្នកសាសនានិងអ្នកវិទ្យាសាស្រ្ដគ្មានសីលធម៌ គ្មានអនុវត្ដព្រហ្មវិហារធម៌ រឺមានចិត្ដអកុសល៘

ខ កំណែទុក្ខដោយអនុលោមតាមគំនោលអរិយសច្ចៈ រឺ សច្ច
គំនិតដែលនាំបង្កើតមនោសញ្ចេតនាអផ្សុកធុញទ្រាន់ ព្រោះមើលឃើញអ្វីៗទាំងអស់ សុទ្ធតែជាទុក្ខលំបាកនោះគំនិតបែបនេះប្រាកដជាមានមែន មនុស្សខ្លះឃើញលោកជាទុក្ខ ជាលំបាកគ្រប់ពេលវេលា សឹងត្រូវតាមគំនោលនៃអរិយសច្ចៈក្នុងចំណុច ទុក្ខ ហើយ តែគ្មានគំនិតអនុវត្ដន៍កំណែនៃអរិយសច្ចៈក្នុងចំណុចមគ្គឡើយ បានត្រឹមតែដេកគងថ្ងាសរអ៊ូរទាំត្មះតិះដៀលលោករហូតដល់អទិទេពសាងលោកថាបង្កើតលោកមកសំរាប់តែធ្វើអោយមនុស្សកើតទុក្ខកើតព្រួយគំនិតនេះបានខុសស្រឡះនឹងគំនិតពុទ្ធសាសនារបស់យើងព្រោះពុទ្ធសាសនាដែលបង្កើតឡើងដោយព្រះសម្មាសម្ពុទ្ធនោះព្រះអង្គបានអោយចំលើយ ថា ពិភពលោកមួយអន្លើនិងវត្ថុទាំងឡាយដែលកើតជាមួយ និងពិភពលោករួមទាំងមនុស្សសត្វផង ទោះជាកើតឡើងដោយខ្លួនអែងក្ដី កើតដោយមានអ្នកបង្កើតក្ដី រឿងនេះវាហួសទៅហើយ គិតទៅ ខឹងទៅ ជេរទៅក៏គ្មានប្រយោជន៍អ្វីដែរ របស់ដែលគេត្រូវគិតត្រូវនិយាយនោះ គឺការអនុវត្ដការងារភ្លាមៗ ដើម្បីគាស់រំលើងទុក្ខបណ្ដុះដំណាំសុខនេះវិញទេ៘
អផ្សុកក្នុងពេលនឹកដល់សេចក្ដីស្លាប់
មនុស្សខ្លះ មានចិត្ដច្រាសច្រាលឆ្កោរក្រមាល់អស់កាលជានិច្ច មិនថានឹកដល់អ្វីជារឿងអ្វីឡើយ អោយតែជារឿងរបស់ពិភពលោក កាលណាដុំគំនិតរស់គេបានប៉ះទង្គិចនឹងដុំពិភពលោក
មួយអន្លើនិងរបស់ទាំងឡាយដែលមានជំនាប់កំណើតជាមួយនឹងពិភពលោកគំនិតអស់សង្ឃឹមនិងគំនិតសុញហាក់ដូចជាស្រែកអំពាវនាវអោយគេឈប់ធ្វើសកម្មភាពទាំងអស់ដែលខ្លួនគេធ្លាប់មាន។ ជាមួយគ្នានេះទៀតគំនិតកំសោយគំនិតគ្មានអាល័យរស់និងគំនិតគ្មានសង្ឃឹមវាបានខ្សឹបប្រាប់ថា មិនកើតទេ! មិនស្រួលទេ! ឈប់ធ្វើអ្វីៗទៅមិនយូរប៉ុន្មានទេ សេចក្ដីស្លាប់នឹងមកដល់ហើយ ព្រោះអ្វីៗទាំងអស់ រួមទាំងជីវិតរបស់មនុស្សផង វាមានដំណាក់ចុងក្រោយគឺរលាយសូន្យ និងស្លាប់ដូចគ្នា។ នៅខាងក្រោយសូន្យ ក្រោយស្លាប់មានតែភាពទទេ ភាព វាលធេងល្ហល្ហេវ ដូចនេះ គំនិតក្ដី ទង្វើក្ដី ពំនោលក្ដី របស់មនុស្សទាំងឡាយ វាត្រឹមតែជាធាតុធម្មតាមិនមែនសត្វ មិនមែនជីវិត មិនមែនជាគ្មានសូន្យនៅក្នុងទីបំផុតទេតើយើងខំនាំគ្នាបង្កើតគំនិតទង្វើពំនោលគ្រប់បែបយ៉ាងហ្នឹងធ្វើអ្វី? គំនិតទល់ច្រកនិងគំនិតសុញនេះវាមិនត្រឹមតែជិះជាន់វិញ្ញាណអោយធ្លាក់ចុះក្នុងអន្លង់ទុក្ខធំៗទាំងឡាយមាន កើត ចាស់ ឈឺ ស្លាប់ ៘ កាន់តែញឹកឡើង ច្រើនឡើងប៉ុននឹងទេ។ បន្ថែមមកលើនេះទៀត គឺវាច្រានវិញ្ញាណមនុស្សអោយធ្លាក់ក្នុងអន្លងទិដ្ឋិ (គំនិតយល់ខុស) លុះលែងដឹងលែងយល់លែងធ្វើនូវទង្វើរំដោះទុក្ខតាមក្បួនអរិយសច្ចទាំងអស់ដែលប្រកាសអោយអនុវត្ដន៍ដោយព្សម្មាសម្ពុទ្ធ។ តែគេឃើញពួកនេះនៅមានសកម្មភាពបន់ស្រន់សុំជំនួយអំពីពួកទេព សុំសេចក្ដីអនុគ្រោះ ភាពប្រោសប្រាណអំពីព្រះអរិយមេត្ដេយ្យ (ព្រះសីអារ្យមេត្រី) អោយព្រះអង្គប្រញាប់មកត្រាស់ស្រោចស្រង់មនុស្សក្នុងក្របខ័ណ្ឌនៃសេចក្ដីអង្វរករ ជាមួយនឹងពាក្យអុជទានគ្រប់ពេលវេលាថាពុទ្ធោអើយ! ឆាប់ៗឡើងព្រះគុណម្ចាស់ ថ្លៃខ្ញុំ។
សំណួរដេញដោល
ដូចបាននិយាយមកហើយ ករណីយ៍ពុទ្ធសាសនិកគឺត្រូវដុះខាត់អោយគំនិតរបស់ខ្លួនមានពន្លឺ ត្រូវខំកាច់បំបាក់មនោសញ្ចេតនារបស់ជនដែលមានគំនិតច្រលំដឹកនាំអោយសង្គមមានទុក្ខ ត្រូវកុំគាំទ្រហេតុដែលនាំអោយមានទុក្ខ ត្រូវខំរកផ្លូវរឺមធ្យោបាយរឺប្រមូលសតិបញ្ញាទាំងអស់ មកធ្វើការបកស្រាយន័យរបស់អរិយសច្ចអោយខ្លួនមានភាព ជាក់លាក់ច្បាស់លាស់ ដើម្បីអោយចំលើយដល់មនុស្សមានចំងល់ក្នុងអរិយសច្ចដូចតទៅនេះ
1.    អ្វីជាហេតុទាក់ទាញចិត្ដយើងអោយអផ្សុក? (ក្នុងចំណុចនេះសូមអោយរាវរកចំលើយដែលនឹក
ឃើញថានៅជិតអរិយសច្ចៈ រឺ ជុំវិញអរិយសច្ច)
2.    គំនិតដូចនេះ កើតពីអាយុប៉ុន្មាន? (បើមិនប្រាកដជាក់លាក់ដោយឆ្នាំក៏អោយបានជារយៈប្រមាណ)
3.    គំនិតដូចនេះ កើតឡើងម្ដងៗគឺកើតហើយបាត់ទៅ រឺកើតជាប់ៗគ្នា រឺយូរៗទើបកើតម្ដងមួយគ្រា
4.    បើរយៈកាលដែលគំនិតនេះកើតឡើងហើយរលាយបាត់ទៅវិញមានមែនតើធ្លាប់បានសង្កេតខ្លះ
រឺទេថា រាល់ពេលដែលវាកើតឡើង វាកើតឡើងអែងៗ រឺមានអ្វី ទាក់ទងគ្នានឹងសង្គ្រាមដំណឹងម
រណភាពរបស់មនុស្សខ្លះ រឺពាក្យពេចន៍ទង្គិចគ្នាដែលបានលឺពីបុគ្គលផ្សេងៗ រឺទៅស្ងៀមៗព្រងើ
យៗ នឹកឃើញខ្លួនអែង។
5.    បើគំនិតបែបនេះកើតឡើង វាមានអំណាចលើចិត្ដយើង ដោយប្រការទាំងពួងគឺបង្កបង្កើតអោយមានដំណុកដំណាន់សំអុះសំអាប់ ដោយគ្មានផ្លូវធ្វើកំណែបានរឺនៅមានផ្លូវកំណែបានខ្លះដែរ
6.    គំនិតដែលធ្វើអោយខ្លួនអែងកើតទុក្ខដូចនេះ តើចាត់ជាគំនិតល្ងង់រឺគំនិតចេះ?(សូមព្យាយាមគិ
តមុនអោយបានល្អិតល្អន់ ម៉ត់ចត់ទើបអោយចំលើយនេះបានល្អ)
7.    បើជាគំនិតល្ងង់ តើយើងសុខចិត្ដអោយគំនិតល្ងង់នេះនៅរហូតទៅ? រឺរកផ្លូវធ្វើកំណែដើម្បីកំចា
ត់ចោលនូវគំនិតល្ងង់នេះ?
8.    បើជាគំនិតចេះ តើយើងត្រូវបានប្រយោជន៍អ្វីពីគំនិតនេះខ្លះ? ប្រសិនបើ គ្មានប្រយោជន៍ដល់
យើងរហូតទៅ តើយើងត្រូវរក្សាទុកនូវគំនិត គ្មានអោយប្រយោជន៍នេះតទៅទៀតរឺទេ?
9.    គំនិតបែបនេះ មានចំណែកទាក់ទងមកពីពេញចិត្ដរស់នៅម្នាក់អែងមិនចូលចិត្ដរស់នៅជាមួ
យជនដទៃរហូតដល់មិនស្រលាញ់ការសមាគម ជាមួយនឹងអង្គការនានាមែនរឺទេ? បើមែនតើ
យើងត្រូវធ្វើកំណែខ្លួនចូលកាន់ការសមាគម ការស្ដាប់ទេសន៍ ការរួមធ្វើសន្និសិទ ការស្ដាប់បាឋកថា ការទេសចរ ការហាលអាកាស ការសំរាកព្រលឹងក្នុងរមណីយដ្នាននានា៘ ដើម្បីអោយធម្មជាតិទាំងឡាយជួយកំចាត់ហេតុនិងវត្ថុជុំវិញរបស់យើង ដែលគំនិតយើងយល់ថា អាក្រក់រឺទំនាស់នឹងមនោសញ្ចេតនារបស់យើងនៅក្នុងក្របខ័ណ្ឌនៃការរបាយអារម្មណ៍ នៃការបបរិយាកាស នៃការរំលាយដុំគំនិតជូរចត់ដែលធ្វើអោយវិញ្ញាណ បានក្លាយភាពជាមាន
របួសស្លាកស្នាមដោយស្វាយប្រវត្ដិដែលយើងខ្លួនអែងគ្មានដឹងសោះបានដែររឺទេ?
10. កាលណាបើគំនិតតានតឹងឆេះឆួលក្ដួលក្ដៅកើតឡើងក្នុងទ្រូង រឺក្នុងខួរក្បាលយើងយ៉ាងនេះហើយ តើជម្ងឺតក់ម៉ក់របស់ចិត្ដនិងជម្ងឺចុកចាប់របស់រូបកាយយើង វាអាចកើតមានបានដែររឺទេ?កាលបើយើងបានតាំងសំនួរជាមូលដ្ឋានដូចនេះហើយគំនិតរបស់
យើងនឹងអាចអោយចំលើយមួយម្ដងៗនៅក្នុងក្របខ័ណ្ឌនៃបញ្ញារបស់ខ្លួនដូចនេះដូចនោះខ្លះជាមិនខាន។ចំលើយនេះយើងត្រូវធ្វើសំនេរទុកក្នុងសៀវភៅមួយដើម្បីធ្វើវិភាគទានដល់វិញ្ញាណ
របស់យើង ក្នុងពេលដែលភ្លេចច្រលំកាល។
ហេតុផលនៃកង្វែងពំនោល

ដើម្បីរកទ្វារចេញចាកទុក្ខ យើងត្រូវប្រមូលសតិបញ្ញាដែលម្នាក់ធ្លាប់មានតាមផ្លូវគំនិតក្ដីសំដាប់ក្ដី ចំរើនក្ដីយើងផ្ដុំកំលាំងគ្នាជួយរកមធ្យោបាយតស៊ូជាមួយ នឹងគំនិតប្រឆាំង ដែលធ្វើអោយយើងកើតទុក្ខ កើតកំដៅរឿយៗ។ ដើម្បីបានសំរេចតាមគំនិតនេះ ជាដំបូងយើងត្រូវសមយោបល់ សមពុំនោលគ្នាគឺធ្វើយ៉ាងណាអោយកង្វែងរបស់យើង បានដល់នូវភាពស្របគ្នាសិន។ព្រោះអ្វី? ព្រោះថាក្នុងចំណោមគ្នាយើង ដែលកំពុងព្យាយាមតស៊ូដើម្បីគាស់រំលើងនូវហេតុនៃទុក្ខ (សមុទយៈ) ក៏កំពុងខ្វែងពំនោលខ្វែងយោបល់គ្នាក្នុងចំណុចខ្លះៗដោយអាស្រ័យគំនិតបញ្ញាដែលខ្លួនយើងម្នាក់ៗមានពុំទាន់ស្មើគ្នា។ ដូចនេះការរុករក រឺការរុលអោយដល់ទិសដៅសំរាប់មនុស្សមានកំលាំង មិនស្មើគ្នាខ្ញុំគ្មានឃើញផ្លូវណាដទៃក្រៅពីជួយយិតយោងគ្នាបន្ដិចម្នាក់ដូចមនុស្សទូទៅក្នុងពិភពលោកគេធ្លាប់បានធ្វើមកហើយ។ ប្រសិនបើអ្នកសិក្សាមានគំនិតឃើញដូចខ្ញុំដែរសូមមេត្ដាត្រិះរិះពិចារណាជាមួយគ្នាដូចនេះ។
សេចក្ដីស្លាប់មិនមែនជាភាពសោះសូនទេព្រោះចាប់ផ្ដើមតាំងពីមានមនុស្សនៅលើពិភពលោកយើងមករយៈពេលដែលកន្លងទៅមិនដឹងជាមានប៉ុន្មានលានឆ្នាំទេ។ អ្នកប្រាជ្ញខាងភូមិសាស្រ្ដនិងបូរាណសាស្រ្ដខ្លះគ្រាន់តែបានធ្វើសេចក្ដីប៉ាន់ស្មាន ថាពិភពលោកមានអាយុប្រមាណជាងពីរពាន់លានឆ្នាំមកហើយ។ មនុស្សកើតមានចំនួនប៉ុន្មាន មនុស្សស្លាប់មានចំនួនប៉ុននោះជាប់គ្នារឿយៗមកគ្មានឃើញមនុស្សណាម្នាក់បានគេចផុត
ពីសេចក្ដីស្លាប់បានប្រសិនបើយើងធ្វើលេខរកចំនួនមនុស្សដែលស្លាប់ទៅ ហើយអោយដឹងថាមានចំនួនប៉ុន្មានខ្ទង់ ជើងលខលទ្ធផលគឺគ្មានខ្ទង់លេខ គ្មានចំនួនដែលអាចត្រាបានថា ប៉ុននេះប៉ុននោះឡើយ។តែមនុស្សនៅតែកើតមានពូជពន្ធុំជាប់គ្នា ហូរហែមក មនុស្សខ្លះមិនត្រឹមតែកើត មិនត្រឹមតែមានផៅសន្ដានជាប់គ្នាមកប៉ុននោះទេ បន្ថែមលើនេះទៀត គឺមានមនុស្សរលឹកជាតិបានថា ខ្លួនធ្លាប់កើតក្នុងជាតិមុន
មានឈ្មោះដូចនេះ មានប្រពន្ធកូនប៉ុននេះប៉ុននេះប៉ុននោះ មានឈ្មោះយ៉ាងនេះយ៉ាងនោះ នៅស្រុកនេះស្រុកនោះ។ហេតុការណ៍ទាំងអស់នេះរឿងខ្លះត្រូវបានគេធ្វើសំនួរសាមីខ្លួនមានលក្ខណៈជាវិទ្យាសាស្រ្ដរឺជាគំនោលនៃវិទ្យាសាស្រ្ដជាមួយគ្នានេះគេបានយកចំលើយទាំងអស់ដែលសាមីខ្លួនបានធ្វើអំណោយមានសរសេរជា សៀវភៅក៏មានមានមនុស្សអ្នកស្រាវជ្រាវរឿងនេះជាច្រើនរយបានរួមគំនិតគ្នា ថតរូបបញ្ជាក់លក្ខឋានសឹងមានលក្ខណៈគួរអោយជឿបាន គួរអោយប្រកាន់យកទុកជា កម្មវត្ថុ សំរាប់ត្រិះរិះពិចារណាក៏មានច្រើន។គម្ពីរព្រះពុទ្ធសាសនាខ្លះក៏មាននិយាយទាក់ទងដល់រឿង
មនុស្សរលឹកជាតិបាន។ នៅក្នុងប្រទេសភាគខាងលិច (អឺរុប) និងប្រទេសភាគខាងកើត (អាហ្ស៊ី) ក៏មានតួរយ៉ាងបញ្ជាក់អំពីមនុស្សរលឹកជាតិបាន មានចំនួនមិនតិចឡើយ។ សេចក្ដីស្លាប់ ប្រសិនបើគិតក្នុងវិស័យមួយផ្សេងទៀតក៏មិនគួរយើងនាំគ្នាខ្លាចលុះត្រាមានកង្វល់កង្វាយច្រើនពេកទេ។ ដូចនេះព្រោះអ្វី? ព្រោះត្រឹមតែជាក្បួនតំរារបស់ធម្មជាតិរឺវត្ថុដែលធ្វើអំណោយ រឺធ្វើវិភាគទានកំទេចរបស់ចាស់ដែលប្រើមិនកើតចោលដើម្បីបើកអោកាសរឺប្រគល់កន្លែងអោយរបស់ថ្មីដែលត្រូវមកជំនួសប៉ុននោះ ប្រសិនបើយើងសាកល្បងនឹកមើលថា បើពិភពលោកនេះគ្មានសេចក្ដីស្លាប់គឺ មនុស្ស ដែលកើតមកក្នុងសម័យរាប់លានឆ្នាំមកហើយ រស់នៅទាំងអស់! បើមានក៏បានត្រឹមតែដេកគរជើងគ្នាតែប៉ុណ្ណោះ តើយើងរស់កើតទេ? មិនកើតទេ។ និយាយខ្លឺៗ គ្មានស្លាប់គ្មានកើត ល្អចប់រឿងគ្មានបញ្ហាចោទ។ មានតែកើតគ្មានស្លាប់ពិភពលោកយើងនឹងពេញណែនណាន់តាន់តាប់គ្មានដីធ្វើផ្ទះនៅ គ្មានដីធ្វើរបរចិញ្ចឹមជីវិតគ្មានល្អគ្មានចប់រឿងបញ្ហាតាមចោទជាប់មួយហើយមួយទៀតដោយគ្មានរួចហើយចោទទៀតគ្មានទីបំផុត។សេចក្ដីស្លាប់គឺជាទង្វើទំលាក់ចោលរបស់ដែលប្រើលែងកើត ដាក់ចូលរបស់ដែលប្រើកើតជំនួសមិនខុសគ្នានឹងចំណោលអាហារចាស់ហើយចំណូលអាហារថ្មីជំនួសដែល យើងកំពុងធ្វើគ្រប់គ្នាសព្វថ្ងៃ ហើយដែលពាក្យធម្មតាថា «ស៊ីជុះ» គឺបើយើងស៊ីរាល់ថ្ងៃ យើងក៏ត្រូវជុះរាល់ថ្ងៃដែរ។នេះគឺជាក្បួនទង្វើធម្មជាតិដែលធ្វើអោយពិភពលោកឋិតនៅក្នុង
ភាពល្មមមិនគួរយើងនាំគ្នាតក់ស្លុតភិតភ័យពេកទេយើងក៏មានដំណើរប្រព្រឹត្ដទៅតាមក្បួនធម្មជាតិដូចតែគ្នា។ចំពោះពុទ្ធសាសនារិតតែបង្រៀនមិនអោយយើងគិតដល់សេចក្ដីស្លាប់ប្រកបដោយ
ភាពតក់ស្លុតតែអោយមានសេចក្ដីក្លាហានប្រកបដោយសេចក្ដីព្យាយាមយ៉ាងមោះមុតនៅក្នុងក្របខ័័ណ្ឌនៃការងារគឺខំកំចាត់បង់ទង្វើអាក្រក់អោយកាន់តែអស់ទៅខំកសាងសន្សំទង្វើល្អអោយកាន់តែកើតច្រើនទៀត។ កុំរស់នៅអួតពិភពលោកដោយ យោបំ ដោយ តំងូ ជាមួយគ្នានេះទៀត កុំស្លាប់ទៅទទេៗ ដោយគ្មានបានធ្វើប្រយោជន៍ អ្វីដល់ខ្លួនអែង និងពិភពលោក។ រួមសេចក្ដីថាកាលណាយើងមានបញ្ញាគ្រប់គ្រាន់ ហើយយើងអាចធ្វើកំណែទុក្ខបាន យើងមើលឃើញផ្លូវរំលត់ទុក្ខនេះអែងគឺដំណោះស្រាយនៃបញ្ហាជីវិតតាមគំនិតនៃអរិយសច្ចៈធម៌ដែលប្រកាសដោយព្រះសម្មាសម្ពុទ្ធបរមគ្រូ។
សេដ្ឋកិច្ចនិងខ្លួនមនុស្សជំពូក១ព្រះពុទ្ធសាសនាជាសាសនាមួយដែលបង្រៀនអោយស្រាយបញ្ហាសាបសូន្យ តំលៃសីលធម៌ តែពុំបានមើលហួសរំលងសេដ្ឋកិច្ចបង្រៀនអោយស្រាយសេចក្ដីអាក្រក់
ដោយសេចក្ដីល្អ។ ព្រមគ្នានេះបង្រៀនអោយស្រាយបញ្ហាដែលមានចោតលើខ្លួនអែងជាមុន កុំរស់ នៅក្នុងគំនិតយឺតគំនិតបណ្តែតបណ្ដោយទុកពេលអោយមនុស្សក្នុងពិភពលោកគេធ្វើសេចក្ដីល្អមុនខ្លួនហើយខ្លួនសំរេចចិត្ដធ្វើទង្វើល្អជាចុងក្រោយបំផុត។ សូម្បីបង្រៀនអោយមានមេត្ដាចិត្ដក៏អោយហ្វឹកហាត់ផ្សាយមេត្ដាដល់ខ្លួនអែងមុន ដើម្បីជាសក្ខីភាពថា អាត្មាអញស្រលាញ់សុខស្អប់ទុក្ខយ៉ាងណា ជនដទៃក៏គេស្រលាញ់សុខស្អប់ទុក្ខយ៉ាងនោះ ដែរ។ ដើម្បីងាយស្រួលដល់ការពិចារណារបស់អ្នកអានក្នុងរឿងនេះ ខ្ញុំ
សូមញែកសេចក្ដី ក្នុងបទនេះចេញជា៣
ចំណុចគឺ៖
១ - បង្រៀនមិនអោយមើលហួសរឺរំលងបញ្ហាសេដ្ឋកិច្ច,
២- ស្រាយចំណងអាក្រក់ដោយចំណងល្អ,
៣ - កុំមើលហួស រឺរំលងខ្លួនក្នុងការដោះស្រាយបញ្ហាសីលធម៌។
នេះគឺជាគោលការសំខាន់ក្នុងបទនេះ សំរាប់ជនអ្នកស្រាយបញ្ហាជីវិត ដែលពុទ្ធសាសនា របស់យើងបានផ្ដល់គំនិតនិងគំរោងអោយបុគ្គលអ្នកមានចិត្ដចង់ធ្វើចង់អនុវត្ដបានជួបប្រទះនូវភាពងាយស្រួលបើមិនច្រើនក៏តិចតាមកំពស់និងទំនាបនៃគំនិតនៃអុបនិស្ស័យរបស់ខ្លួន
នៃមនុស្សម្នាក់ៗ ដែលអ្នកស្រាវជ្រាវផ្នែកនេះមានគំហើញថាព្រះពុទ្ធបរមគ្រូពិត
ជាមានព្រះមហាករុណាទិគុណដល់សត្វលោកគ្មានអ្នកណាអាចបដិសេធបានឡើយ។
១,បង្រៀនមិនអោយមើលហួសរឺរំលងបញ្ហាសេដ្ឋកិច្ចក្នុងបញ្ហាទាំងឡាយដែលមានចោទជីវិតមនុស្សបញ្ហាសេដ្ឋកិច្ចគឺជាបញ្ហាចោទមុនចោទរឿយៗចោទខ្លាំងៗហើយជាបញ្ហាសំខាន់ជាងបញ្ហាដទៃទៀតផង។ ព្រោះអ្វី ? ព្រោះមនុស្សយើងទាំងអស់គ្នាត្រូវចោទដោយបញ្ហានេះ មិនត្រឹមតែក្នុងពេលសំរាលចាកផ្ទៃម្ដាយ ហើយទេ។ កាលរស់នៅក្នុងពោះម្ដាយក៏ត្រូវចោទដោយបញ្ហានេះដែរ តែយើងមិនទាន់ចេះដឹង មិនទាន់ចេះដោះស្រាយ, អ្នកមានគុណរបស់យើងដោះស្រាយជំនួស។ ចំណោទទាំងឡាយមានភាពរស់ភាពលំបាកលំនៅឋានស្បៀងអាហារគ្រឿងស្លៀកពាក់គ្រឿងអោសថគ្រឿងអុបករណ៍នៃការងាររបស់កណ្ដាលគឺមាសប្រាក់កែវកងសំរាប់ចាយវាយសំរាប់ប្រដាប់តុបតែងខ្លួនប្រាណ សំរាប់បំពេញសេចក្ដីត្រូវការបំបាត់កង្វះកំហាត៘ បើអ្នកអានបានមើលតំរាសេដ្ឋកិច្ចរបស់អ្នកប្រាជ្ញផ្នែកសេដ្ឋកិច្ចក្នុងបច្ចឹមប្រទេសច្រើនៗអ្នកអាននឹងមានមនោសញ្ចេតនាត្រូវក្នុងចំណុចមួយថា វត្ថុបំណងរបស់សេដ្ឋកិច្ចនោះបាន ដល់កំហំបំបាត់ រឺស្នងសេចក្ដីត្រូវការរបស់មនុស្ស (To try to, Stify human wants)។ ពុទ្ធសាសនាបានស្នើគំនោលសីលធម៌ដែលជាប់ទាក់ទងដល់គំនោលសេដ្ឋកិច្ចមានពីរស្ថានគឺ៖
§ ជាន់ទាបជាគំនោលស្នង (To satisfy)
§ ជាន់ខ្ពស់គឺជាគំនោលបំបាត់(To subdue)

គំនោលស្នងដៅដល់ការបង្រៀនមនុស្សអោយខំប្រឹងតាំងខ្លួនពង្រឹងជំហរអោយមាំមួនរឹងប៉ឹង ក្នុងថានៈសេដ្ឋកិច្ចព្យាយាមលើឋានៈរបស់ខ្លួនអោយរស់នៅក្នុងកំរិតខ្ពស់ប្រកបដោយកំហំនិងសំនូយ៉ាងមោះមុតជាមួយនិងការបង្រៀនអោយស្គាល់ការកំចាត់បង់រឺបន្ថយសេចក្ដីត្រូវការ 
ដែលមានកំលាំងខ្លាំងក្លាពេកដែលអាចក្លាយទៅជាតណ្ហាទូលំទូលាយ គ្មានកំណត់ព្រំដែន ត្រលប់ផ្ដល់អោយនូវសេចក្ដីទុក្ខវិញគឺថាបើមនុស្សយើងចេះតែពុលចេះតែស្រវឹងសេចក្ដីសប្បាយហើយខំស្ទុះស្ទារស្វែងរករបស់ស្នងរបស់ត្រូវការយកមក បំរើចំណង់ខ្លួនម្នាក់ៗ ដោយគ្មានខ្ចីរវល់ដល់សេក្ដីទុក្ខព្រួយខ្វះខាតរបស់អ្នកដទៃ គ្មានគំនិតព្រហ្មវិហារ គ្មានសម្បជញ្ញៈនៃមនុស្សជាតិនោះ។ ចំណង់របស់គេវារិតតែគ្មានចេះចប់ គ្មានចេះល្មម ទីបំផុតអ្នកបំរើសេចក្ដីសប្បាយ (តណ្ហា) របស់ខ្លួន វាមិនត្រឹមតែសប្បាយខ្លួន អែងភ្លេចទុក្ខព្រួយអ្នកដទៃប៉ុណ្ណឹងទេគឺវាបញ្ជាអោយប្រព្រឹត្ដនូវទង្វើជិះជាន់បៀតបៀនអ្នកដទៃ ដើម្បីសេចក្ដីសប្បាយរបស់ខ្លួន។ លោកអោយន័យថា តណ្ហា បើគេកាន់តែធ្វើខ្ញុំបំរើវាកាន់តែច្រើន វាក៏កាន់តែមានកំលាំងខ្លាំងឡើងៗដូចគ្នានឹងភ្លើង បើគេចេះតែបន្ថែមអុស បន្ថែមប្រេងគ្មានឈប់ វាកាន់តែឆេះខ្លាំងឡើងៗ គ្មានពេលរលត់សោះឡើយ។រឺពុំនោះសោតក៏ដូចគ្នានឹងមហាសមុទ្រដែលគ្មានទឹកពេញប្រៀបឡើងច្រាំងដោយចំណាក់នៃទឹកស្ទឹងទន្លេ រឺចំណាក់នៃទឹកភ្លៀងដែលមានប្រក្រតី ខួបប្រាំងខួបវស្សា។ ព្រោះហេតុនេះទើបត្រូវមានគំនោលលុបបំបាត់បន្ដិចម្ដងៗរឺបន្ធូបន្ថយតណ្ហាខ្លះកុំចេះតែបណ្ដោយអោយទៅៗគ្មានទំនប់គ្មានកំណត់ព្រំដែនដែលអាចដូរសុខទៅទុក្ខវិញក្នុងពេលណាមួយមិនខានឡើយ។ កំហាត = ការខាត, កំហំ = ការខំ, សំនូ = ការតស៊ូ, គំនោលការណ៍ = គោលការ, ទំណាក់ = ការចាក់ បង្រៀនអំពីសេដ្ឋកិច្ចជាន់ទាបគំនោល រឺ គំរោងបង្រៀននៃព្រះពុទ្ធសាសនា ដែលគេបានឃើញថាមានការទាក់ទងជាមួយនឹងសេដ្ឋកិច្ចផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗ រឺគ្រួសារជាទូទៅគឺ៖
1. ទដ្ឋធម្មិកត្ថ : ប្រយោជន៍បច្ចុប្បន្ន បានដល់ការបង្រៀនអោយតាំងខ្លួននៅឋានៈមាំទាំតាមផ្លូវសេដ្ឋកិច្ចប្រកបដោយអង្គ៤ប្រការគឺ៖
§ ក-ការសំភីសង្វាតស្វែងរកទ្រព្យគ្រប់ប្រភេទ ទាំងមានរូបទាំងគ្មានរូប
§ ខ-ការចេះស្គាល់របៀបទុកដាក់ទ្រព្យសម្បត្ដិ រឺចេះសន្សំ ចេះសំចៃ
§ គ-ការចេះសេពគប់និងមិត្ដសំលាញ់មានចរិយាថ្លៃថ្នូរ រឺចេះឆ្នៃមិត្ដអាក្រក់អោយបានជាមិត្ដល្អ…,
§ ឃ-ការចេះចាយវាយអោយសមគួរដល់ឋានៈនៃទ្រព្យសម្បត្ដិ រឺចេះរៀនរស់ក្នុងភាពសន្ដោស រឺភាពល្មមគ្រប់គ្រាន់ជានិច្ច។
2. ការវៀរចាកអបាយមុខ (ហេតុនាំអោយសូនទ្រព្យ) មាន៤ប្រការគឺ៖
§ ក- ជាអ្នកប្រព្រឹត្ដល្បែងបុរស ស្រ្ដី,
§ ខ- ជាអ្នកប្រព្រឹត្ដល្បែងផឹកសុរា,
§ គ- ជាអ្នកប្រព្រឹត្ដល្បែងស៊ីសង,
§ ឃ- ជាអ្នកគប់មនុស្សអាក្រក់ ដោយគ្មានកែគ្មានឆ្នៃអោយល្អសិនជាមិត្ដអ្នកអានគប្បីធ្វើការកត់សំគាល់ថា អបាយមុខដែលគេគួរវៀរចាកទាំង៤ប្រការនេះ លោកសំដៅយកពាក្យលេង រឺ មានលក្ខណៈលេងជាធំ គឺអ្នកប្រព្រឹត្ដមានគំនិតជាលេងរហូតដល់មានទំលាប់ប្រកបកម្មនោះ
រឿយៗ ជានិច្ចជាប្រក្រតី លុះត្រាញៀនលែងមិនរួច ឈប់ មិនកើត។ ក្នុងទីបំផុតត្រូវគេអោយឈ្មោះថា អ្នកស្រ្ដី នាងប្រុស អ្នកប្រមឹក អ្នកបាំងផ្លិត អ្នកពួកម៉ាក។
3. សុខរបស់គ្រហស្ថមាន៤ ប្រការគឺ៖
§ សុខកើតមកអំពីការមានទ្រព្យ (ដោយកំលាំងធ្វើការរបស់ខ្លួន),
§ សុខកើតអំពីការចាយវាយទ្រព្យសម្បត្ដិផ្ទាល់ខ្លួន,
§ សុខកើតអំពីការគ្មានជំពាក់បំណុលគេ,
§ សុខកើតអំពីប្រកបអាជីវកម្មដោយគ្មានទោស។
ក្នុងចំណុចនេះ បញ្ជាក់អោយឃើញនូវសេចក្ដីសំខាន់ នៃធាតុសេដ្ឋកិច្ចត្រង់ថា មានទ្រព្យ ដោយកំលាំងខ្លួន, ចាយវាយទ្រព្យសម្បត្ដិផ្ទាល់ខ្លួន, គ្មានជំពាក់បំណុលគេ ធ្វើការ អាជីវកម្មត្រឹមត្រូវតាមក្បួនសេដ្ឋកិច្ច គ្មានល្មើសច្បាប់រដ្ន គ្មានជិះជាន់កំលាំងអ្នកដទៃ។
4. ត្រកូលស្ដុកស្ដម្ភ មាំមួននឹងតាំងនៅយូរមិនបានព្រោះហេតុ៤ ប្រការគឺ ៖
§ របស់បាត់ទៅរកមកវិញ,
§ របស់ណាទ្រុឌទ្រោមដាច់ដាច មិនជួសជុលថ្មី,
§ គ្មានចេះដឹង ស្គាស់ប្រមាណក្នុងការប្រើប្រាស់ទ្រព្យ,
§ ប្រគល់មុខងាធំដុំគ្រួសារអោយស្រ្ដី រឺបុរសគ្មានសីល គ្មានវិន័យទុកដាក់ទ្រព្យ។
គំនោលទាំងនេះបញ្ជាក់អោយឃើញថា ត្រកូលមួយៗ ទោះជាមានភាពស្ដុកស្ដម្ភមាំមួន នៅក្នុងកំរិតខ្លួនយ៉ាងណាក៏ដោយ បើខ្វះចំណេះ ខ្វះដំណឹងក្នុងគំនោលសេដ្ឋកិច្ច 
និងសីលធម៌ដែលត្រូវស្គាស់ត្រូវប្រព្រឹត្ដប្រតិបត្ដិរឺត្រូវអនុវត្ដដូចធ្លាប់មានមក
ក្នុងលោកនេះហើយក៏ស្ទុះមិនរួចពីធ្លាក់ចុះដុនដាបក្នុងទីបំផុតឡើយ។ខ្ញុំសូមបញ្ជាក់ថាគំនោលនៃប្រយោជន៍ក្នុងបច្ចុប្បន្នរបស់ពុទ្ធសាសនាទី១ គឺកំហំក្នុងការប្រកបអាជីវកម្មអោយកើតអោយមានទ្រព្យសម្បត្ដិនោះត្រូវគ្នានឹងគំនោលការណ៍សេដ្ឋកិច្ចជាបឋមគឺProductionផលិតកម្មដូចបានណាត់និយាយគ្នាទុកជាមុន ព្រោះវិជ្ជាសេដ្ឋកិច្ចទើបតែនឹងកើតខាងក្រោយពុទ្ធសាសនាតាមស្មានប្រហែលជាងមួយពាន់ឆ្នាំ។ចំណែកគំនោលទី២គឺការចេះដឹងស្គាស់របៀបទុកទ្រព្យសម្បត្ដិដែលគេរកបានមកហើយ ត្រូវគ្នានឹងគំនោលសន្សំ រឺសំចៃទ្រព្យសម្បត្ដិ (Saving) ។
គំនោលទី៣ គឺការគប់មិត្ដ មានចិត្ដទៀងត្រង់ មានសេចក្ដីវ័យឆ្លាត មានគំនិតជួយគ្នាទៅវិញទៅមក គំនោលនេះ ប្រៀបបាននឹងអង្គការសមាគម…ក្នុងឋានៈជាក្រុមអភិបាលរឺគណកម្មការនាយក នៅក្នុងក្របខ័ណ្ឌនៃការអភវឌ្ឍន៍ជីវភាពរបស់សមាជិកដោយប្រកាន់យកប្រយោជន៍រួមជាធំ។ចំណែកគំនោលចុងក្រោយបង្អស់គឺការប្រើប្រាស់ចាយវាយទ្រព្យសម្បត្ដិអោយនៅក្នុងកំរិតល្មមសមគួរដល់ឋានៈរបស់ខ្លួន រឺត្រឹមតែរស់នោះ ក្នុងសេដ្ឋកិច្ចគេប្រើពាក្យ House hole,budgetប្រែថាថវិការប្រចាំគ្រសារ នេះជាផ្លូវអែកជន។ បើជាផ្លូវរដ្ឋគេហៅថា The nation boudget ប្រែថា ថវិការសេដ្ឋកិច្ចនៃជាតិ។និយាយខ្លី,បានដល់ការពិនិត្យត្បិតត្បៀតចំណូលចំណាយមាន
តុល្យភាពស្មើគ្នាត្រូវនិងពាក្យពុទ្ធសាសនាថា សមជីវតា ដែលមានចែងក្នុងទដ្ឋធម្មិកត្ថៈ ប្រយោជន៍បច្ចុប្បន្ននេះអែង។ចំណែកខាងគំនោលបង្រៀនដទៃទៀតដូចជារៀនចាកភាពខាតបង់ទ្រព្យសម្បត្ដិ(អបាយមុខ) គ្រប់ប្រភេទការស្គាល់ថាអ្វីជាសេចក្ដីសុខរបស់គ្រហស្ថការធ្វើអោយត្រកូលមានស្ថេរភាពអស់រយៈកាលយូរអង្វែង ទាំងនេះជាសេដ្ឋកិច្ចមួយទៀត ដែលត្រូវជាគូជាមួយនឹងសីលធម៌។ ក្នុងចំណុចនេះបញ្ជាក់អោយដឹងថាពុទ្ធសាសនាបានមើលឃើញយ៉ាងច្បាស់ហើយជាសីលធម៌របស់មនុស្សលំបាកនឹងមានណាស់បើសេដ្ឋកិច្ចផ្លាស់ប្ដូរនៃមនុស្សម្នាក់ៗពុំមានវឌ្ឍភាពរឺពុំបានប្រព្រឹត្ដទៅក្នុងភាពល្អថ្លៃថ្នូរដោយអាស្រ័យហេតុនេះទើបព្រះសម្មាសម្ពុទ្ធបង្រៀនសង្កត់ធ្ងន់ទៅលើសេដ្ឋកិច្ចរដ្ឋនិងសេដ្ឋកិច្ចគ្រួសារនៅក្នុងក្របខ័ណ្ឌសាងជំហរគឺធ្វើអោយរដ្ឋនិងអែកជនមានសេដ្ឋកិច្ចស្ថិតនៅក្នុងកំរិតខ្ពស់រឺមធម្យតាមដែលអាចធ្វើទៅកើត។ដើម្បីងាយយល់អ្នកអានគប្បីពិនិត្យមើលឡើងវិញនូវរឿងមួយមានក្នុងគម្ពីពុទ្ធសាសនា របស់យើងដែលមានដំណាលថា ថ្ងៃមួយព្រះសម្មាសម្ពុទ្ធ ព្រះអង្គបានណែនាំ កូដទន្ដព្រាហ្មណ៍ ដែលគាត់បានធ្វើសំនួរចំពោះព្រះអង្គ អំពីបញ្ហាបូជាយញ្ញ ព្រះសម្មាសម្ពុទ្ធពុំបាន អោយចំលើយចំណុចបញ្ហានេះទេ តែព្រះអង្គឆ្លៀតអោកាសបំភ្លឺព្រាហ្មណ៍នោះក្បែរៗសំនួរគាត់ថា ខ្លួនអ្នកជាបុគ្គលមានមុខងារគ្រប់គ្រងរក្សាពូជព្រាហ្មណ៍ ក្នុងស្រុកមានភូមិ មានសង្កាត់ជាច្រើន អ្នកជាមនុស្សម្នាក់ដែលព្រាហ្មណ៍ទាំងអស់ទទួលស្គាល់ ទទួលស្ដាប់ អោវាទដំបូន្មាន។ អ្នកត្រូវចាត់ការសេដ្ឋកិច្ចក្នុងស្រុកនេះអាយបានត្រឹមត្រូវ, មានវឌ្ឍភាពខ្ពស់មានស្ថេរភាពនឹងន នៅក្នុងកំរិតល្អប្រសើរមុននឹងខ្លួនអ្នកនឹងត្រូវធ្វើអ្វីៗទៀត។ ម្នាល ព្រាហ្មណ៍! កម្មវិធីបំរាបចោរកម្ម គេមិនត្រូវធ្វើដោយដាក់ទណ្ឌកម្មនានារហូតដល់កាប់សំលាប់ទេព្រោះទង្វើទាំងអស់នេះវាគ្មានប្រសិទ្ធិភាព គឺវាមិនអស់មនុស្សប្រព្រឹត្តចោរកម្មទេ។ ព្រោះអ្វី?ព្រោះមានមនុស្សទុចរិតផ្សេងទៀតមកជំនួសមកប្រព្រឹត្ដចោរកម្មជាថ្មីទៀតតែបើគេចាត់ការសេដ្ឋកិច្ចល្អអោយមនុស្ស មានការងារធ្វើតាមគួរដល់សមត្ថភាព ដល់សេចក្ដីចេះដឹងរបស់គេ ជាមួយគ្នានេះគេត្រូវមានផែនការជួយទំនុកបំរុងកសិករ,ពាណិជ្ជករភ្នាក់ងាររដ្ឋការអោយរស់នៅក្នុងករណីយ៍ក្នុងអាជីវកម្មរបស់ខ្លួនអោយបានស្រួលនោះស្រុកទេសរបស់អ្នកនឹងបានស្ថិតនៅក្នុងភាពសុខសាន្ដចំរុងចំរើនជាមិនខានឡើយ។ដោយអាស្រ័យដោយលក្ខឋាន, ដែលព្រះសម្មាសម្ពុទ្ធបានបង្រៀនទាក់ទងដល់សេដ្ឋកិច្ច និងសីលធម៌ដូចពោលមកនេះ។យើងអាចឆ្លើយបញ្ហាដែលចោទថាព្រះពុទ្ធសាសនាបង្រៀនមនុស្ស
អោយខ្ជិលអោយរស់នូវដោយអាស្រ័យជំនួយទេវតា, អោយដេកផ្សងព្រេង៘ ដែលព្រះពុទ្ធសាសនាគ្មានបានបង្រៀនយ៉ាងនេះសូម្បីត្រឹមតែមួយមាត់ក៏គ្មានផងក្រៃលែងជាងនេះទៀតក្នុងករណីខ្លះព្រះពុទ្ធបរមគ្រូព្រះអង្គទ្រង់បានសំដែងអំពីសម្បត្ដិក្នុងការប្រកបអាជីវកម្មប្រភេទខ្លះដូចការលក់ដូរដោយបានបញ្ជាក់យ៉ាងច្បាស់លាស់ថាអ្នកលក់ដូរប្រសិនបើខ្លួនគេបានប្រកបដោយសម្បត្ដិ៣ប្រការ គេមុខជាមានកំរៃយ៉ាងខ្ពស់ជាមិនខាន។
 ធម្មសម្បត្ដិ ៣ប្រការគឺ៖
1. គេជាបុគ្គលមានភ្នែកល្អ រឺភ្នែកភ្លឺ ដោយយកសេចក្ដីចេះដឹងប៉ិនប្រសប់ក្នុងមុខរបរជំនួញ ស្គាល់ដើមទុន ស្គាល់កំរៃ ជាពិសេសគេចេះក្បួនសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។
2. គេជាបុគ្គលមានសេចក្ដីព្យាយាមយ៉ាងមោះមុត ដោយកំហំយ៉ាងទូលំទូលាយ ចេះស្ទង់ ចេះពិចារណា, ចេះពិនិត្យកាលៈទេសៈ។ មានគំនិតបច្ចេកទេស មានសេចក្ដីវៃឆ្លាតក្រៅតំរា ដឹងកិច្ច ដឹងកលដូចជាដឹងថាទៅទិញរបស់នៅកន្លែងណាមានតំលៃថោកយកទៅលក់ផ្សារណាមានតំលៃខ្ពស់ជាពិសេស បើបានចំណេញច្រើនគេមិនភ្លេចស្មារតី ខាតដើមទុន គេមិនសុខចិត្ដលះបង់ចោលរឺរាងចាល។
3.គេជាបុគ្គលមានមនុស្សនិយមរាប់អានច្រើនសម្បូរណ៍មិត្ដសំលាញ់ស្គាល់របៀបធ្វើខ្លួនអោយមនុស្សគ្រប់មជ្ឈដ្ឋានទូទៅបាក់ចិត្ដនិយម មានជំនឿ មានសេចក្ដីទុកចិត្ដទុកថ្លើម។
គំនោលសេដ្ឋកិច្ចជាន់ខ្ពស់
កាលបើនិយាយដល់គោលគំនិតរបស់ពុទ្ធសាសនា ដែលបង្រៀនអោយមនុស្សយកចិត្ដទុកដាក់ ធ្វើខ្លួនអោយមានវឌ្ឍភាពក្នុងផ្លូវសេដ្ឋកិច្ចជាន់ទាប,ដែលជាបុព្វហេតុសំរាប់ធ្វើអោយងាយស្រួលដល់ការប្រតិបត្ដិតាមសីលធម៌ ក៏គួរនិយាយដល់គំនោលសេដ្ឋកិច្ចជាន់ខ្ពស់ ដែលលោកអោយឈ្មោះមួយបែបទៀតថា កំពស់ចិត្ដក្នុងទីនេះផងព្រោះពុទ្ធសាសនា មិនមែនមានបំណងត្រឹមតែដឹកនាំជីវិតមនុស្សអោយរស់នៅប្រកបដោយវឌ្ឍភាពក្នុងលោកនេះនិងលោកដទៃទៀតប៉ុណ្ណឹងទេ,គឺត្រូវការអោយមនុស្សធ្វើជាម្ចាស់នៃតណ្ហាតទៅទៀត។ ក្នុងន័យថា, ដំបូងមនុស្សត្រូវខំប្រឹងធ្វើការសេដ្ឋកិច្ចគ្រប់យ៉ាងអោយមានវឌ្ឍនភាពនៅក្នុងកំរិតមធ្យមរហូតដល់កំរិតខ្ពស់ដើម្បីផ្ដល់សេចក្ដីសុខស្រួលដល់ជីវិតរបស់ខ្លួន។ តែវឌ្ឍនភាពនៃជីវិតខាងសម្ភារៈ វាមិនមែនជាធាតុមានកំពស់ដល់ថ្នាក់ទីបំផុតទេ ព្រោះអ្វី? ព្រោះចិត្ដរបស់មនុស្សយើងវាជាធាតុមួយដែលគេមិនអាចបំបាត់រឺបំពេញសេចក្ដីត្រូវការរបស់វាបានទេ។ គឺវាចេះតែចង់កើត ចង់បាន ចង់មាន គ្មានចប់ គ្មានអស់ហើយឡើយ តួយ៉ាងដំបូងវាចង់បានតែនាឡិកា យើងរកនាឡិកាអោយបានឈ្មោះថា 
យើងបានបំបាត់ចំណង់ រឺសេចក្ដីត្រូវការរបស់វាបានមួយហើយ។ តែកង្វះរបស់វានៅមានទៅទៀតបើមិននាឡិកាដដែលក៏អ្វីផ្សេងៗដទៃៗទៀតគ្មានចេះគ្រប់គ្រាន់ឡើយ។ តើមានបុគ្គលណាម្នាក់អាចបំពេញកង្វះនេះបានទេ? ចំលើយគ្មាន! នេះហើយដែលព្រះសម្មាសម្ពុទ្ធបានមានព្រះពុំនោលថាសត្វលោកមានកង្វះជានិច្ច
,មានមិនឆ្អែតមិនស្កប់ស្កល់ជាប្រក្រតីជាមួយគ្នានេះសត្វលោកជាទាសៈ
នៃកង្វះនៃចំណង់នៃសេចក្ដីត្រូវការរបស់ខ្លួន អុនោ លោភោ អតិតោ តណ្ហា ទាសោ ។ ពុទ្ធសាសនិកម្នាក់ៗត្រូវតែដឹងថារបស់ណាខ្លះដែលចាំបាច់ត្រូវមានរបស់ណាខ្លះដែលមិនចំាបាច់ត្រូវមាននិងរបស់ណាខ្លះទៀតដែលមានហើយវាមានពលានុភាពដុតចិត្ដវិញ្ញាណយើងអោយក្ដៅក្រហាយរោលរាលប្រាសចាកសេចក្ដីសុខស្ងប់ប្រាសចាកគំនិតសន្ដិ។ប្រសិនបើយើងនាំគ្នាពិនិត្យមើលកម្មវិធីបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធក្នុងចំណុចនេះ យើងនឹងមានក្ដីអស្ចារ្យ ស្ងើចក្នុងចិត្ដចំពោះចំណាត់មួយអន្លើ និងបញ្ហាសេដ្ឋកិច្ចជាន់ខ្ពស់ ដែលព្រះអង្គបានធ្វើកបដោយសេចក្ដីឆ្លៀវឆ្លាតញឹកល្អិតសឹងគ្មានបុគ្គលណាមានសមត្ថភាពធ្វើតាមបានការប្រតិស្ឋានពុទ្ធសាសនាទុកក្នុងលោកជាទង្វើធំក្រៃលែងបើប្រៀបធៀបទៅនឹងចំណាត់ផ្សេងៗក្នុងលោក យើងអាចឃើញថា រហូតមកដល់ពេលនេះ ពុទ្ធសាសនាមានអាយុជាង ២៥០០ឆ្នាំហើយ គង់ស្ថិតនៅក្នុងភាពមាំមួន មានរបៀបបែបផែននៅក្នុងក្របខ័ណ្ឌនិង រឹងប៉ឹងដដែល។ចំណែកអង្គាការទូទៅនៃពិភពលោកគេគ្មានឃើញអង្គការណាមួយស្ថិតនៅក្នុង
ភាពមាំមួនរឹងប៉ឹងដដែលដោយគ្មានកំណែគ្មានចំណាត់ជាថ្មីឡើយ។វិធានការខាងផ្លូវលោកមួយណាក៏ដូចមួយណាដែរ,សុទ្ធតែចោទឡើងដោយបញ្ហាលុយកាក់ដូចៗគ្នា។ ចំណោទនេះវាបានក្លាយទៅជាផ្នត់គំនិតលុះត្រាមនុស្សខ្លះលាន់មាត់ថាបញ្ហាធំបំផុតនៃជីវិត
មនុស្សគឺ លុយកាក់។បញ្ហាសំខាន់ៗក្នុងមុខការធំៗត្រូវអាស្រ័យពឹងផ្អែកលើលុយកាក់ទាំងអស់, 
គ្មានលុយកាក់ធ្វើអ្វីមិនចេញទេប្រសិនបើចែកអង្គការជា៣គេនឹងឃើញថាក្នុងអង្គការមួយៗគ្មានចំណុចណាដែលគ្មានទាក់ទងដល់លុយកាក់ឡើយ គឺ១ លុយ ២លុយ ៣ លុយ អីចឹងតែម្ដង។ព្រះសម្មាសម្ពុទ្ធរបស់យើង ព្រះអង្គឃើញថាគំរោងការរបស់មនុស្សលោក ត្រូវការយកប្រាក់ជាសរណៈជាទីពឹងជាធាតុចាំបាច់របស់គេដូចនេះហើយទើបព្រះអង្គចាត់វិធានការសេដ្ឋកិច្ចជាន់ខ្ពស់របស់ព្រះអង្គផ្ទុយពីគេវិញម្ដងគឺក្នុងន័យនេះហើយដែលអ្នកស្រាវជ្រាវជាទូទៅមានគំហើញស្របគ្នាថាវិធានការរឺគំរោងសេដ្ឋកិច្ចរបស់ពុទ្ធសាសនាថ្នាក់ទាបនិងថ្នាក់កណ្ដាល មានលក្ខណៈត្រូវគ្នានឹងគំរោងការសេដ្ឋកិច្ចរបស់អ្នកសេដ្ឋសាស្រ្ដក្នុងពិភពលោក។ តែគំរោងការសេដ្ឋកិច្ចរបស់ពុទ្ធសាសនាមានលក្ខណៈនិងកំរិតគុណភាពខ្ពស់ ជាងសេដ្ឋកិច្ចនៃអ្នកសេដ្ឋសាស្រ្ដទូទៅព្រោះអ្វីព្រោះព្រះពុទ្ធសាសនាគ្មានប្រាក់ដូចគេ,ហើយអ្នកអនុវត្ដនៅតែមានជីវិតប្រព្រឹត្ដទៅបានដដែលក្នុងវិន័យព្រះសម្ពុទ្ធបានបញ្ញាត្ដសិក្ខាបទហាមភិក្ខុចាប់កាន់រឺទទួលប្រាក់ជាមួយគ្នានេះដែរតំរូវអោយមានអាបត្ដិដល់ភិក្ខុដែលបានប្រព្រឹត្ដល្មើសនេះជាទង្វើមួយ ដែលព្រះពុទ្ធសាសនាបានបង្ហាញអោយពិភពលោកឃើញថា មិនប្រើមាសប្រាក់ 
ក៏អាចធ្វើការធំៗ បានសំរេចផលពិតៗ ដូចអ្នកប្រើប្រាក់ដែរ។គំនោលការដែលហៅថាសេដ្ឋកិច្ចជាន់ខ្ពស់រឺជាន់លើបំផុតរបស់សម្មាសម្ពុទ្ធគឺខំប្រឹងធ្វើខ្លួនអោយជាម្ចាស់នៃតណ្ហារឺរស់នៅលើតណ្ហានៅក្នុងគំនិតសិក្សាជាធាតុអ្វីខ្លះមានប៉ុន្មានដែលហួសសេចក្ដីត្រូវការរបស់ជីវិតអ្វីខ្លះមានប៉ុន្មានដែលធ្វើអោយជីវិតហ៊ឹកហាក់ហ៊ីហាលុះក្លាយខ្លួនជាទាសភាពនៃតណ្ហា។ ព្រះបរមគ្រូយើង បានអនុញ្ញាតរបស់ចាំបាច់សំរាប់ភិក្ខុរស់មាន៤ ប្រការដែលយើងស្គាល់ គ្រប់គ្នាជាបច្ច័យបួន ដែលត្រូវនឹងពាក្យអង់គ្គេសថា Four requisites គឺសំពត់ស្លៀកដណ្ដប់ (ចីវរ) អាហារចិញ្ចឹមជីវិត (បិណ្ឌបាត) ទីស្នាក់អាស្រ័យ (សេនាសនៈ) និងអោសថ សំរាប់ព្យាបាលជំងឺ (គិលានភេសជ្ជៈ)។ គ្រឿងសំរាប់រស់ទាំងបួនប្រការនេះ ព្រះអង្គបញ្ជាអោយភិក្ខុជាអុបជ្ឈាយ៍ រឺឧបសម្បទាចារ្យ….សូត្រប្រកាសប្រាប់ភិក្ខុដែលទើបនិងបួសថ្មីអោយបានដឹងភ្លាមៗដើម្បីខំរស់ខំអនុវត្ដសេដ្ឋកិច្ចនេះតាមពុទ្ធានុញ្ញាតភិក្ខុគ្មានសំពត់ល្អប្រើអនុញ្ញាតអោយរើសកំណាត់សំពត់ដែលគេចោលទីនេះបន្ដិចទីនោះបន្ដិចយកមកប៉ះប៉ុនដេរភ្ជាប់ជាចីវរសំរាប់ប្រើប្រាស់ គ្មានអាហារបរិភោគ អោយអាស្រ័យអាហារ បិណ្ឌបាតតាមតែគេអោយ តិចក្ដីច្រើនក្ដី ឆ្ងាញ់ក្ដីមិនឆ្ងាញ់ក្ដីទៅតាមរឿង គ្មានលំនៅឋានល្អនៅអោយយកដើមឈើជាទីលំនៅអាស្រ័យគ្មានអោសថប្រកបដោយគុណភាពជំងឺអោយត្រងទឹកមូត្រអោយស្អាតប្រើជំនួសលុះត្រាតែកើតក្រៅពីនេះទៀតនៅមានបញ្ញាត្ដិជាច្រើនប្រការដែលអ្នកអាចគួរដឹងជាមួយគ្នានេះដែរ ដូចជាហាមមិនអោយប្រើគ្រឿងប្រដាប់ ដែលគេធ្វើដោយមាសប្រាក់រឺអ្វីទៅទៀតដែលមានភាពប្រហាក់ប្រហែលនឹងមាសប្រាក់រឺរបស់ដែលមានតំលៃខ្ពស់ជាងមាសប្រាក់ហើយជារបស់តុបតែងខ្លួនប្រាណហាមមិនអោយសុំរបស់ពីជនណាដែលគេគ្មានបានបវារណារឺអនុញ្ញាតទុកជាមុន បើគ្មានការចាំបាច់ជាពិសេស ហាមមិនអោយប្រមូលសន្សំរបស់ស្ដុកទុកដើម្បីអួតមានអួតសម្បូណ៍តឹងរឹងជាងនេះទៅទៀតអាហារសំណល់ហាមមិនអោយទុកដាក់ដើម្បីបរិភោគម្ដងជាពីរដង រឺច្រើនជាងនេះក្នុងថ្ងៃខាងមុខ។គោលការធំៗដែលព្រះសម្មាសម្ពុទ្ធបានចាត់បានធ្វើសេចក្ដីបំភ្លឺមានដូចនេ៖
១ - ចំណង់អិតព្រំដែន ជាហេតុនាំអោយកើតទុក្ខ រលត់ចំណង់គ្មានព្រំដែនបាន ដោយគ្មានសេសសល់សេចក្ដីទុក្ខព្រួយត្រូវរលត់ភ្លាមគ្មានចាំបាច់សុំសេចក្ដីប្រោសប្រាណ អំពីព្រះអាទិទេពណាឡើយ។
២ - ភិក្ខុទាំងឡាយណា ពុំបានធ្លាក់ខ្លួនជាទាសភាពរបស់តណ្ហាដែលជាហេតុមានកម្លាំងប្រអូសប្រទាញតាមច្បាប់ធម្មជាតិ ភិក្ខុទាំងឡាយនោះឈ្មោះថាមានវឌ្ឍនភាពខាងផ្លូវចិត្ដដែលជាគុណធម៌មានតម្លៃកម្រនឹងមានដល់មនុស្សជាតិក្នុងសកលលោកគំនោលរបស់ខ្ញុំក្នុងខាងដើមថាគំនោលសេដ្នកិច្ចគឺការស្នងសេចក្ដីត្រូវការរបស់មនុស្ស តែគំនោលសេដ្ឋកិច្ចជាន់ខ្ពស់របស់ពុទ្ធសាសនា មិនមែនការស្នងសេចក្ដីត្រូវការទេ គឺការបញ្ឈប់នូវសេចក្ដីត្រូវការដែលមិនចាំបាច់ទន្ទឹមគ្នានេះខំប្រឹងធ្វើខ្លួនអោយបានជាចៅហ្វាយលើសេចក្ដីត្រូវការនោះ លុះត្រាតែបានបើមិនបានកុំឈប់ កុំថយក្រោយអោយសោះ ប្រសិនបើចង់កំទេចសេក្ដីទុក្ខអោយអស់ ព្រោះគ្មានទង្វើណាដទៃទៀតក្រៅអំពីទង្វើនេះទេ ក្នុងរឿងរំលត់រំលាយទុក្ខដែលយើងកំពុងជួបប្រទះក្នុងជីវិតសព្វថ្ងៃនេះ។ នេះ ជាសេដ្ឋកិច្ចជាន់ខ្ពស់ រឺជាន់លើសំរាប់ភិក្ខុរឺគ្រហស្ថដែលមានកំពស់ចិត្ដខ្លាំងក្លាមានកំរិតអរិយសច្ចៈដែលពុទ្ធសាសនារបស់យើងអោយឈ្មោះថា «បរមត្ថប្រយោជន៍» ប្រសិនបើ និយាយពីសេដ្ឋកិច្ចនៃពុទ្ធសាសនា តាមលំដាប់លេខរឿងនឹងមានដូចនេះគឺ៖
o ១ - ទដ្ឋធម្មិកត្ថប្រយោជន៍ សេដ្ឋកិច្ចសំរាប់ជីវិតបច្ចុប្បន្ន
o ២ - សម្បរាយិកត្ថប្រយោជន៍ សេដ្ឋកិច្ចសំរាប់ជីវិតថ្មី
o ៣ - បរមត្ថប្រយោជន៍ សេដ្ឋកិច្ចសំរាប់បាននិព្វាន្ដ
អ្នកអានគប្បីដឹងថា សេដ្ឋកិច្ចទាំងបីប្រភេទនេះ បើស្ដីអំពីលំដាប់ដែលគេត្រូវធ្វើ ត្រូវប្រកបណាមុនណាបន្ទាប់ ណាក្រោយ ធាតុនេះមានខ្ទង់លេខដូចសរសេរមកហើយនេះ តែបើស្ដីអំពីគុណភាព ពុទ្សាសនាយើងពុំបានទុកដាក់អោយមានកំពស់ ទំនាបជាងគ្នាទេ ពំនោលថា ទិដ្ឋធម្មិកត្ថប្រយោជន៍ទាប សម្បរាយិកត្ថប្រយោជន៍កណ្ដាល បរមត្ថប្រយោជន៍ខ្ពស់នោះ វាមានលក្ខណត្រឹមតែស្រួលបង្រៀន ស្រួលពន្យល់ស្រួលទេសន៍ប៉ុណ្ណោះដោយអាស្រ័យគំនិតនិងសំនេរក្នុងខាងដើមរបស់ខ្ញុំក៏បានដាក់ថា បច្ចុប្បន្នទាប បរលោកថ្នាក់កណ្ដាល និង និព្វាន្ដថ្នាក់ខ្ពស់អីចឹងដែរ រីអែសេចក្ដីពិតរបស់រឿងនេះវិញ គឺជីវិតបច្ចុប្បន្នក៏ជាធាតុមានថ្នាក់ទាបកណ្ដាលខ្ពស់ និព្វាន្ដក៏មានថ្នាក់ទាបកណ្ដាលខ្ពស់ដូចៗគ្នា ក្នុងបច្ចុប្បន្នសេដ្ឋកិច្ចទាប ជីវភាពមនុស្សទាប សេដ្ឋកិច្ចមធ្យម ជីវភាពមនុស្សកណ្ដាល សេដ្ឋកិច្ចខ្ពស់ ជីវភាពមនុស្សខ្ពស់។ ចំណែកសេដ្ឋកិច្ចនិព្វាន្ដ សោត្ដាបន្នបុគ្គល និងសកទាគាមិបុគ្គលថ្នាក់ទាប អនាគមិបុគ្គលថ្នាក់កណ្ដាល អរហត្ដបុគ្គលថ្នាក់ខ្ពស់។បើយោលទៅតាមរឿងជាតកនៃព្រះពោធិសត្វគឺព្រះពុទ្ធបរមគ្រូរបស់យើងកាលមិនទាន់បានត្រាស់ព្រះអង្គខំប្រឹងតស៊ូយ៉ាងប្ដូរផ្ដាច់ប្រកបអាជីវកកម្មគ្រប់យ៉ាងនៅក្នុងក្របខ័ណ្ឌ
នៃសេដ្ឋកិច្ចរបស់គ្រួសារនិងសង្គមប្រជាជាតិគឺធ្វើអោយកំរិតជីវភាពទាំងបច្ចុប្បន្នទាំងបរលោកស្ថិតនៅក្នុងថ្នាក់ខ្ពស់បំផុតដើម្បីជាស្ពានចំលងអាត្មានៃព្រះអង្គអោយបានដល់សេដ្ឋកិច្ចចុងក្រោយបង្អស់ គឺនិព្វាន្ដនឹងអែង ដូចនេះព្រោះអ្វី? ព្រោះប្រយោជន៍បច្ចុប្បន្ន (អុដ្ឋាន អរក្ខ កល្យាណមិត្ដតា សមជីវតា) ត្រូវបានជាស្ពាននៃប្រយោជន៍បរលោក (ទុក្ខ, សមុទយៈ, និរោធៈ, មគ្គ) កើតមានបានដោយអាស្រ័យស្ពាន គឺប្រយោជន៍បរលោកជាបន្ដបន្ទាប់គ្នា ដូចនេះជីវិតនិមួយ ៗ ត្រូវធ្វើសេដ្ឋកិច្ចគឺខំប្រកបអាជីវកម្មរាល់ប្រភេទដើម្បីរស់នៅខ្ពង់ខ្ពស់ក្នុងលោកនេះផងខំធ្វើបុណ្យទានដើម្បីរស់នៅថ្លៃថ្នូរក្នុងលោកខាងមុខផងខំចំរើនអរិយសច្ចៈធម៌ដើម្បីសំរេចមគ្គផលនិព្វាន្ដក្នុងជីវិតចុងក្រោយបង្អស់ផងដើម្បីអោយពុទ្ធសាសនិកបានស្គាស់សេដ្ឋកិច្ចមានគុណភាពខ្ពង់ខ្ពស់បណ្ដើរៗនៅក្នុងក្របខ័ណ្ឌមួយថ្មីទៀតព្រះពុទ្ធសាសនាបានស្នើអរិយទ្រព្យ៧ប្រការដែលគេធ្លាប់ស្គាល់គ្រប់គ្នាមកហើយថា ទ្រព្យនេះមានតំលៃខ្ពស់ជាងទ្រព្យធម្មតាដែលមនុស្សយើងធ្លាប់មាន ធ្លាប់បានប្រើប្រាស់មកហើយ មានដូចនេះគឺ៖
១ - សទ្ធា
២ - សីល
៣ - ហិរិ
៤ - អោតប្ប
៥ - ពាហុសច្ចៈ
៦ - ចាគ
៧ - បញ្ញា ជឿនូវរបស់ដែលគួរជឿ ជឿបុណ្យគុណទោសជាដើម
កិរិយារក្សាកាយវាយចាចិត្ដអោយរៀបរយ សុចរិតខ្មាសអៀនចំពោះទង្វើបាប ទុចរិតស្លុតខ្លាចចំពោះង្វើបាបទុចរិតភាពជាបុគ្គលមានការរៀនសូត្រច្រើនពហូសូត្របុគ្គលបរិចាគទានទៅតាមការគួរចេះយល់ដឹងថា ប្រយោជន៍ មិនប្រយោជន៍ជាដើមពុទ្ធសាសនាមានយោបល់ថា បើជានណាមានទ្រព្យខាងក្នុងរឺទ្រព្យប្រសើរហៅ«អរិយទ្រព្យ»នេះហើយទ្រព្យសម្បត្ដិខាងក្រៅនឹងកើតមានដល់គេដាយស្វ័យប្រវត្ដិ ក្នុងពេលណាមួយមិនខានឡើយ។ ផ្ទុយទៅវិញជនដែលមានទ្រព្យសម្បត្ដិខាងក្រៅតែខ្លួនពុំបានរស់នៅក្នុងសីលធម៌រឺគ្មានអរិយទ្រព្យខាងក្នុង៧ ប្រការជួយគាំទ្រផងទេ លោកថាទ្រព្យសម្បត្ដិខាងក្រៅនោះ មុខជាពុំអាចស្ថិតស្ថេរមានយូរ រឺបានរហូតតាមចំណង់របស់ខ្លួនឡើយ។
២ កំណែភាពអាក្រក់ដោយភាពល្អ
ក្នុងចំណុចទី២ ដែលថាពុទ្ធសាសនាបង្រៀនអោយធ្វើកំណែភាពអាក្រក់ដោយភាពល្អនោះ មានបញ្ហាសំខាន់ដែលយើងត្រូវធ្វើការពិចារណាបកស្រាយមិនតិចឡើយតែមុននឹងពិចារណាអោយល្អិតល្អន់តាមរបាយការណ៍ដទៃៗ យើងគួរធ្វើសេចក្ដីសង្កេតដល់គំនោលធំៗនៃពាក្យបង្រៀនអស់ទាំងនេះជាមុនសិន៖
១ - គប្បីយកឈ្នះគំរោធ (គំរោធ=ការក្រោធ) ដោយគ្មានគំរោធ គប្បីឈ្នះមនុស្សមិនល្អដោយសេចក្ដី
ល្អ គប្បីឈ្នះមនុស្សពោលពាក្យឡេះឡោះ ដោយពោលពាក្យស័ត្យទៀងត្រង់។
២ - គ្រប់ទីគ្រប់កន្លែងពៀរគ្មានរំងាប់ដោយចំណងឡើយ ពៀររមែងរំងាប់ដោយគ្មានចំណង ធម៌នេះគឺជាធម៌មានមកតាំងតែពីបរមបូរាណ។
៣ - ភាពអាក្រក់ដែលបានធ្វើមកហើយ អ្នកណាខំប្រឹងបិទចោលដោយទង្វើល្អរបស់ខ្លួន (គឺឈប់ធ្វើទង្វើអាក្រក់ទៅទៀតធ្វើទង្វើល្អជំនួសវិញ) អ្នកនោះឈ្មោះថាបានធ្វើលោកនេះ អោយមានពន្លឺភ្លឺស្វាង ដូចគ្នានិងដួងចន្ទ ដែលបានចាកផុតដុំពពកដូច្នោះដែរ។ ដែលអោយធ្វើកំណែភាពអាក្រក់ដោយភាពល្អ,ព្រោះពុទ្ធសាសនាមានគំនិតថាបើយកធាតុអាក្រក់មកកែធាតុអាក្រក់លទ្ធផលរិតតែអាក្រក់ឡើងសេចក្ដីប្រៀបដូចគេយកទឹកសំអុយទៅលាងរបស់ក្រខ្វក់ រឺគេយកទឹកលាងកន្ថោរទៅគក់បោកខោអាវ លទ្ធផលគឺគគ្រិចប្រើលែងកើត។
កំណែរបៀបនេះនៃព្រះពុទ្ធសាសនារបស់យើង កាលបើយើងគិតត្រឹមតែផ្លូវឈ្នះចាញ់ ឃើញចំណាញ់(ចំណាញ់=ការចាញ់)បានមកពុទ្ធសាសនិកជំនះបានទៅជនពាលរឺបើយើងឈ្នះទង្វើអាក្រក់របស់ជនពាល ដោយទង្វើល្អរបស់យើងពិតៗវិញ គង់តែជំនះរបស់យើង មិនមែនជាខ្លាំង ក្លានឹងពឹងទេ គឺជាជំនះមានភាពទន់ខ្សោយជិតតែនឹងដល់លេខសូន្យហ្នឹងតែម្ខង ប្រសិន បើយើងគិតឃើញខ្លីៗតែបើយើងរើសើគន់គិតអោយវែងចាប់តាំងពីបិណ្ឌនៃពុទ្ធភាសិតក្នុងគំនោលធំៗមេៗដូចជាកុំធ្វើទង្វើអាក្រក់ ធ្វើតែទង្វើល្អ និងខិតខំដុសខាត់ជំរះចិត្ដអោយ បរិសុទ្ធ។ យើងអាចបកប្រែបានថា ទង្វើអាក្រក់ដើម្បីអាក្រក់ ទង្វើល្អដើម្បីល្អ សំអាតដើម្បីសំអាត រឺមួយទង្វើអាក្រក់ដើម្បីល្អ ទង្វើល្អដើម្បីអាក្រក់សំអាតដើម្បីសំអុយ
• អាក្រក់ដើម្បីអាក្រក់ ដូចវាយគេអោយស្លាប់ដើម្បីយកទ្រព្យសម្បត្ដិប្រពន្ធកូនគេ៘
• ល្អដើម្បីល្អ ដូចធ្វើបុណ្យដើម្បីបុណ្យ មិនមែនដើម្បីកេរ្ដិ៍ឈ្មោះយសស័ក្ដិទ្រព្រសម្បត្ដិ៘
• ស្អាត ដើម្បីស្អាត ដូចចំរើនធម៌ដើម្បីមគ្គផលនិព្វាន្ដ មិនមែនដើម្បីអំនួត រឺកាន់គំនិតអ្នកដទៃដើម្បីលាភសក្ការៈ
• អាក្រក់ដើម្បីល្អ ដូចវាយកូនដើម្បីវឌ្ឍនភាព មិនមែនដើម្បីពន្លិច៘
• ល្អដើម្បីអាក្រក់ ដូចចញ្ចឹមមនុស្សដើម្បីបំរើ មិនមែននៅក្នុងគិនិតព្រហ្មវិហារដើម្បីស្រង់ គ្នាអោយអស់សេចក្ដីទុក្ខលំបាក៘
• សំអាតដើម្បីសំអុយ គឺចំរើនកម្មដ្ឋានដើម្បីអំនួត មិនមែនពន្លឺរឺភាពបរិសុទ្ធ ភាពស្ងប់នឹងត្រជាក់ត្រជុំ
នៃចិត្ដវិញ្ញាណ។ ដូចនេះឃើញថា គំនិតពុទ្ធសាសនាក្នុងរឿងនេះ ជាគំនិតដាច់ខាត គំនិតមានភាពប្រាកដនិយមគំនិតព្រហ្មវិហារក្នុងន័យថាមិនធ្វើទង្វើអាក្រក់លើមនុស្សសត្វណាដើម្បីឆ្លើយតបនិងទង្វើអាក្រក់របស់គេតែទង្វើអាក្រក់នោះអាចកែមនុស្សអាក្រក់អោយល្អបានក៏ត្រូវតែធ្វើខ្លះបើមិនធ្វើក៏គ្មានផ្លូវប្រោសសត្វបានព្រោះអ្វីព្រោះមនុស្សខ្លះមាននិស្ស័យត្រូវនឹងគ្រូកាចមនុស្សមាននិស្ស័យត្រូវនឹងគ្រូស្លូតអ្នកអានគប្បីដឹងថាពុទ្ធសាសនារបស់យើងគ្មានចំណុចរឹងលុះត្រាគ្មានមនុស្សទៅជិតហើយក៏គ្មានចំណុចខ្សោយលុះត្រាគេដើរជាន់ឡើយទង្វើទាំងឡាយដែលពុទ្ធសាសនាអនុវត្ដប្រាកដជានៅក្នុងក្របខ័ណ្ឌនៃមជ្ឈិមបដិបទាដដែលគឺថាបើកាចក៏ដើម្បីយុត្ដិធម៌នៃសង្គមមនុស្សបើស្លូតក៏ដើម្បីវឌ្ឍនភាពនៃអរិយធម៌របស់មនុស្សដូចដែលគេបានដឹងគ្រប់គ្នាមកហើយ។ពុទ្ធសាសនាមានគំនិតល្អិតបង្រៀនអោយធ្វើកំណែបញ្ហា មុនកំណើតបញ្ហានិមួយៗត្រូវមានឡើង ដូចជាបង្រៀនមិនអោយសាងសត្រូវ បង្រៀនអោយចងមិត្ដ បង្រៀនអោយបំពេញសង្គហវត្ថុ គឺស្គាល់ចំណងមិត្ដភាពនៃចិត្ដរបស់មនុស្សដោយធ្វើអំណោយដោយពំនោលពិរោះដោយបំពេញប្រយោជន៍និងទុកដាក់ខ្លួនប្រាណក្នុងភាពស្មើៗជាមួយនឹងមនុស្សក្នុងសង្គមបង្រៀនអោយស្អប់ខ្ពើមជំលោះបង្រៀនអោយមានចិត្ដមេត្ដាករុណាដល់មនុស្សទូទៅនៅក្នុងក្របខ័ណ្ឌងមិត្ដដើម្បីកំចាត់សត្រូវការធ្វើអោយជីវិតរស់នៅក្នុងធម៌ល្អក្នុងចរិយាថ្លៃថ្នូរក្នុងនិស្ស័យអុត្ដុងអុត្ដមដូចនេះលោកថាគ្មានការចាំបាច់ត្រូវកំណែបញ្ហាអាក្រក់ៗដែលអាចកើតមានឡើងក្នុងពេលខាងមុខឡើយប្រសិនបើមានបញ្ហាចោទថាបើយើងចេះតែខំប្រឹងធ្វើទង្វើល្អដល់គេហើយគេចេះតែខំប្រឹងធ្វើទង្វើអាក្រក់ដល់យើងជានិច្ចតើយើងត្រូវធ្វើយ៉ាងណា? ចំលើយបើកុំអោយខូចប្រយោជន៍ច្រើនយើងត្រូវខំប្រឹងធ្វើសេចក្ដីល្អប្រកបដោយសំនូយ៉ាងខ្ពស់ទៅទៀតតែបើនៅតែមិនកើតយើងត្រូវប្រើអំណាចណាមួយទល់នឹងអំណាចរបស់គេនៅក្នុងក្របខ័ណ្ឌនៃកំណែគឺធ្វើមនុស្សអាក្រក់អោយកើតជាមនុស្សល្អដោយគ្មានគំនិតបំផ្លាញដូចដែលព្រះសម្មាសម្ពុទ្ធរបស់យើងធ្លាប់បានអនុវត្ដមកហើយដើម្បីប្រកបការពិចារណារបស់អ្នកអានខ្ញុំសូមអោយគំនិតតាមសំនេររបស់ខ្ញុំដូចមានតទៅសេចក្ដីព្យាបាតប្រសិនបើគេតាំងសំនួរថាពាក្យថាពៀររមែងរំងាប់ដោយគ្មានចំណងនោះតើមតិនេះមានអ្វីជាមូលដ្ឋានជាផ្លូវវិនិច្ឆ័យ? ព្រោះយើងមិនឆ្លើយតបទុកដូចជាយើងបើកដៃអោយសត្រូវរបស់យើងកាន់តែបានចិត្ដកាន់តែឈ្លានពានឡើងគឺកាន់តែធ្វើបាបយើងធ្ងន់ឡើងៗព្រោះវាគ្មានឃើញយើងតដៃនិងវាប្រសិនបើយើងឆ្លើយតបតាមមធ្យោបាយណាមួយដែលយើងមានវាក៏គិតមុខគិតក្រោយមិនហ៊ានធ្វើបាបយើងតទៅទៀត បញ្ហាពៀររំងាប់ដោយគ្មានចំណង ខ្ញុំយល់ថាមានផ្លូវសំរាប់គិត ២យ៉ាង ៖
o ១ - គិតតាមអត្ថរបស់ពាក្យ
o ២ - គិតតាមន័យរបស់ពាក្យ

ប្រការ១ពៀររំងាប់ដោយគ្មានចំណងរឺគ្មានចំលើយ បើយើងមើលតាមវិស័យនៃសីលធម៌តែម្យ៉ាងវាមុខជាទៅមិនរួចទេ គឺយ៉ាងម៉េចក៏រំងាប់មិនបានជាដាច់ខាតយើងនឹងធ្លាក់ខ្លួនជាមនុស្សដែលគេជេរប្រទេច៘តែបើយើងពូកែអន់ធន់យើងខំទប់ខ្លួនទៅជាទាសភាពនៃគំរោធ នៅក្នុងក្របខ័ណ្ឌធ្វើមិនដឹងមិនលឺ យូៗទៅវាក៏អាចបាត់អែងៗទៅដែរគឺយើងសុខចិត្ដប្រើខន្ដីជាអាវុធ(អាវុធស្ងៀម) ដូចព្រះសម្មាសម្ពុទ្ធដែលត្រូវពួកនាងសមវត្ដីជេរព្រះអានន្ទចង់បានពលិកម្មអំពីព្រះអង្គចំពោះជំនេរនេះ តែព្រះអង្គមិនយល់ព្រម ជាមួយគ្នានេះព្រះអង្គបានមានពុទ្ធិកាថា ជំលោះទាំងឡាយនេះ វាមិនអាចប្រព្រឹត្ដទៅបានហួសថ្ងៃទី៧ទេយ៉ាងណាក៏ដោយចុះការគិតតាមអត្ថរបស់ពាក្យក្នុងចំណុចថា ពៀររំងាប់បានដោយគ្មានចំណង ទង្វើនេះកម្រអ្នកណាធ្វើកើតណាស់ តែបើធ្វើបាន វាគាប់ប្រសើរ ជាងធ្វើមិនបាន ព្រោះអ្វី? ព្រោះបើយើងឆ្លើយរឺអោយតំណប (តំណប=ការតប) ជំលោះខាងផ្លូវចិត្ដវានឹងត្រូវកើតតាមតែលទ្ធផលជំលោះនេះគឺស្លាប់រឺជិតតែនឹងស្លាប់បើមិនគេក៏យើង។ ខាងគតិលោក ច្បាប់សំរាប់ប្រទេស ពុំបានគាំទ្រសេចក្ដីព្យាបាទអាឃាតរករឿងនឹងគ្នាទេ ជនដែលលុះអំណាចនៃកំហឹងរបស់ខ្លួនហើយបានប្រព្រឹត្ដនូវបទទាំងឡាយមានដាល់តប់កាប់ចាក់ជាដើមត្រូវទទួលកំហុសនិងទណ្ឌកម្មទាំងពីរនាក់ធ្ងន់ស្រាលច្រើនតិចស្រេចតែអ្នកច្បាប់វិនិច្ឆ័យតាមផ្លូវយុត្ដិធម៌ កាលបើច្បាប់សំរាប់ជាតិ រឺអន្ដរជាតិ មិនគាំទ្រទង្វើព្យាបាទ រឺជំលោះគ្រប់បែបយ៉ាងដូចនេះទៅហើយតើគតិធម៌នឹងគាំទ្រយ៉ាងម៉េចបាន? ហេតុដូចនេះអ្នកបញ្ឈប់នូវទង្វើឈ្លោះប្រកែករឺប្រឹងបំបាត់នូវទង្វើអាក្រក់នេះអោយបានបើមិនច្រើនក៏តិចនោះ ទើបត្រូវបានអ្នកប្រាជ្ញលោកអោយឈ្មោះថា អ្នកជួញចំណេញច្រើនជាងអ្នកជួញខាត នេះគឺជាការត្រិះរិះ ពិចារណាតាមអត្ថរបស់ពាក្យថា ពៀររំងាប់បានដោយគ្មានចំណង។ប្រការ២ ការពិចារណាតាមន័យរបស់ពាក្យដូចបានចែងមកហើយនោះបញ្ហានេះពុទ្ធសាសនារបស់យើងបានណែនាំអោយពិចារណាពីខាងក្នុងទៅខាងក្រៅគឺពុទ្ធសាសនាត្រូវការរកមធ្យោបាយធ្វើយ៉ាងណាកុំអោយភ្លើងឆេះច្រើនជាងបណ្ដោយអោយភ្លើងឆេះហើយទើបរកមធ្យោបាយលត់ភ្លើង​ដើម្បីសំរេចតាមគោលគំនិតនេះទើបពុទ្ធសាសនាពុំបានបង្រៀនអោយមនុស្សឈរអោបដៃចាំកំចាត់បង់ពៀរក្នុងពេលពៀរកើតឡើងហើយដល់ម្ដងណាឡើយលោកបង្រៀនអោយយើងចេះទប់ចេះរំងាប់ពៀរតាំងពីពៀរមិនទាន់កើតរឺរឿងដែលជាឈ្នួនរបស់ពៀរមិនទាន់មាននៅឡើយគឺបង្រៀនអោយចេះទុកដាក់រៀបចំខ្លួនអោយបានល្អចេះធ្វើអោយអ្នករស់នៅជិតខាងមានទំនុកទុកចិត្ដផ្លាស់គំនិតបៀតបៀនមកជាគំនិតស្រលាញ់រាប់អានព្រោះអាស្រ័យគុណសម្បត្ដិល្អប្រសើររបស់យើង​ទន្ទឹមគ្នានេះលោកបង្រៀនអោយចេះខ្វល់ខ្វាយអើពើនឹងទុក្ខធុរៈអ្នកដទៃចេះប្រើពាក្យសំដីទន់ភ្លន់ផ្អែមចេះជួយខ្នះខ្នែងក្នុងផលប្រយោជន៍មួយអន្លើដោយកិច្ចការងារនៃអ្នកផងមិនឃើញតែប្រយោជន៍ផ្ទាល់ខ្លួនចេះតំកល់ខ្លួននៅក្នុងភាពល្អភាពត្រឹមត្រូវដូចបានពោលមកនេះហើយខ្លួនយើងមិនត្រឹមតែគ្មានករណីក្នុងការរំងាប់ពៀរទេគឺវាគ្មានពៀរចំណែកមនុស្សដែលមានគំនិតជាសត្វតិរច្ឆាន រឺលើសសត្វទៅទៀតនោះបញ្ហានេះយើងពុំអាចនិងអោយចំលើយបានទេព្រោះវាលើសវិស័យនៃចំណេះវិជ្ជាយើងទៅហើយតែយើងក៏គ្មានគំនិតថាមនុស្សបែបនេះនឹងចេះតែរស់នៅបែបនេះរហូតទេថ្ងៃណាមួយគំនិតរបស់គេអាចនឹងមានពន្លឺមានគំហើញត្រូវដោយអាស្រ័យថ្វីបញ្ញានៃអ្នកប្រាជ្ញណាមួយ ជាពិសេស ព្រះសម្មាសម្ពុទ្ធដែលនឹងមានក្នុងអនាគតកាល។ដោយអាស្រ័យហេតុ បើយើងធ្វើសេចក្ដីសំរេចចិត្ដ ប្រព្រឹត្ដប្រតិបត្ដិ រឺអនុវត្ដខ្លួនអោយ សមរម្យល្មាក់ល្មមដល់ហេតុការណ៍ ដែលអាចនឹងកើតមានឡើងក្នុងថ្ងែណាមួយក្នុងពេលខាងមុខនោះហើយខ្ញុំយល់ថាពុទ្ធភាសិតក្នុងចំណុចថាពៀររមែងរំងាប់ដោយការមិនចងពៀរនៅក្នុងក្របខ័ណ្ឌរបស់ន័យថាដើម្បីបំបាត់ពៀរត្រូវលះបង់ធម៌បង្កើតពៀរទាំងឡាយដែលមានអាទិគំនិតស្អប់គំនិតព្យាបាទនិងគំនិតអាឃាតហើយខំប្រឹងធ្វើខ្លួនអោយជាទីស្រលាញ់រាប់អានរបស់សកលមនុស្សបើទង្វើនេះមានប្រសិទ្ធិភាពពិតៗ
នោះមនុស្សយើងមិនត្រឹមតែគ្មានពៀរវេរានឹងគ្នាប៉ុននឹងទេគឺមានជីវិតប្រកបដោយសេចក្ដីត្រជាក់ត្រជុំសុខដុមរមនាជាមួយគ្នាគ្រប់កាលគ្រប់សម័យមិនខានឡើយ។មិនចំពោះរឿងព្យាបាទប៉ុននឹងទេដែលពុទ្ធសានាបង្រៀនអោយយកឈ្នះដោយទង្វើល្អសូម្បីសេចក្ដីមិនល្អដទៃទោះជារឿងអ្វីក៏ដោយក៏លោកបង្រៀនអោយយកឈ្នះដោយទង្វើល្អទាំងអស់ដូចនេះព្រោះអ្វីព្រោះគោលគំនិតនៃពុទ្ធសាសនាត្រូវការអោយសកលមនុស្សមានកំពស់ខាងផ្លូវចិត្ដមានជីវិតរស់ប្រកប ដោយសេរីភាពជាន់ខ្ពស់គឺមិនបណ្ដោយខ្លួនអោយធ្លាក់ចុះជាទាសភាពនៃតណ្ហា នៃគំនិតថោកទាបដែលជាមូលហេតុនៃទុក្ខគ្រប់ប្រភេទ។
មិនមើលហួសខ្លួនអែងក្នុងតំណែងនៃបញ្ហាសីលធម៌
តាមធម្មតា មនុស្សតែងទាមទាររកសីលធម៌ កាលបើខ្លួនបានជួបប្រទះនូវទង្វើជិះជាន់ពីអ្នកដទៃ ដូចជាត្រូវគេបៀតបៀន លួចប្លន់បោកប្រាសគៃបន្លំ៘ ហេតុការណ៍ដូចនេះកើតឡើងក្នុងពេលណា ការអំពាវនាវស្រែកហៅរកយុត្ដិធម៌ សីលធម៌ មនុស្សធម៌ ក៏គេធ្វើឡើងព្រមគ្នាក្នុងពេលនេះដែរ ទោះជាខ្លួនគេមិនធ្លាប់ឃើញតំលៃ រឺការចាំបាច់នៃសីលធម៌ នៃយុត្ដិធម៌ នៃមនុស្សធម៌ ក្នុងកាលមុនៗមកក៏ដោយ។ក្នុងសម័យមានសង្គ្រាមគេធ្លាប់បានលឺសំលេងរអ៊ូរទាំទៅគ្រប់ទិសគ្រប់ទីថាសីលធម៌សាបសូន្យបាត់អស់ហើយសំលេងប៉បាច់ប៉ប៉ោចនេះវាបានរសាត់អណែ្ដតត្រសែតទៅកាន់ទីដែលមានមនុស្សដូចជារានលក់កាហ្វេ​ គុយទាវ​​​​​​​​​​ បបរបាយ​ តាមផ្លូវថ្នល់៘បញ្ហាវិបត្ដិនៃសីលធម៌ទើបត្រូវគេលើកមកដោះស្រាយរួមគ្នាទៅតាមសមត្ថកិច្ចដែលគេរកឃើញ។បើយើងពិនិត្យមើលដល់គោលគំនិតមួយអន្លើ និងគោលការនៃព្រះពុទ្ធសាសនារបស់យើង ៗនឹងឃើញថាពុទ្ធសាសនាបង្រៀនមិនអោយយើងភ្លេចខ្លួនមិនអោយយើងមើលហួសខ្លួនអែងដល់ម្ដងណាឡើយការពិតពុទ្ធសាសនាបង្រៀនអោយយើងមានស្មារតីចងចាំជានិច្ចអោយយើងចាត់ការខ្លួនអែងមុនអោយយើងរៀបចំក្របខ័ណ្ឌល្អសំរាប់ខ្លួនឆាប់រហ័ស កុំអោយពេលវេលាដើរចោលយើង គឺកុំបង្អង់ចាំនេះចាំនោះលុះត្រាមនុស្សទូទៅទាំងពិភពលោកគេចាត់ការណ៍អោយខ្លួនគេធ្វើនូវទង្វើល្អអស់ហើយទើបយើងចាប់ចាត់ការខ្លួនយើងជាចុងក្រោយបង្អស់៘អ្នកគប្បីរំលឹកដល់ពុទ្ធភាសិតថា «អជ្ជេវកិច្ចមាគប្បំភោជញ្ញា មរណំសុវេ អតកានមេ វ បឋមំ បដិរូបេនិវេសយេ»បំណងពុទ្ធភាសិតនេះចង់អោយយើងធ្វើអ្វីៗដែលអ្នកប្រាជ្ញហៅថាសេចក្ដីល្អអោយហើយស្រេចភ្លាមៗទៅព្រោះសេចក្ដីស្លាប់មិនដឹងជាមានដល់ជីវិតយើងក្នុងថ្ងៃណាព្រោះយើងមិនធ្វើខ្លួនយើងអោយបានល្អជាមុនយើងក៏ពុំអាចនាំអ្នកដទៃអោយធ្វើសេចក្ដីល្អបានឡើយ​ដូចនេះយើងត្រូវជាមនុស្សទី១ក្នុងកិច្ចការល្អហើយយើងក៏ជាមនុស្សក្រោយបំផុតក្នុងកិច្ចការអាក្រក់ប្រសិនណាហើយបើគ្មានផ្លូចគេចអោយផុតដូចខ្ញុំបានអោយយោបស់មកហើយថាការបណ្ណុះរឺគាំទ្រសីលធម៌រឺកំណែ បញ្ហាសីលធម៌សាបសូន្យនោះ ខ្ញុំបានចាត់ជា២គឺ៖
១ - ចាត់ការគ្រប់បែបយ៉ាងដែលមានរចនាសម្ពន្ធ ជាមួយនឹងសេដ្ឋកិច្ច អោយនៅក្នុងក្របខ័ណ្ឌ នៃរបៀ
បរៀបរយត្រឹមត្រូវដូចមានក្នុងសំនេរខាងដើម។
២ - ចាត់ការជាមួយខ្លួនអែង អោយជាមនុស្សរស់នៅក្នុងសីលធម៌ បំបាត់សេចក្ដីសង្ស័យ កំចាត់អោយអស់នូវសេចក្ដីខ្ជិលច្រអូច ជាមួយគ្នានេះជួយរិះរកមធ្យោបាយធ្វើយ៉ាងណា អោយមនុស្សជាប់ចិត្ដស្រលាញ់យុត្ដិធម៌នៃសង្គម និយមគុណធម៌ល្អ ទាំងក្នុងទីស្ងាត់កំបាំង ទាំងក្នុងទីប្រជុំជនដើម្បីសន្ដិសុខនៃជីវតមនុស្សក្នុងសង្គមនិងសន្ដិភាពសកលពិភពពុទ្ធសាសនាមិនត្រឹមតែបង្រៀនអោយជួយមនុស្សម្នាក់ៗជួយខ្លួនអែងប៉ុណ្ណឹងទេគឺបង្រៀនអោយជួយអ្នកដទៃផងព្រោះអ្វី? ព្រោះមនុស្សមិនអាចនឹងរស់នៅម្នាក់អែងកើតទេមនុស្សត្រូវតែរស់នៅដោយអាស្រ័យសង្គមរឺមានសង្គមទើបរស់នៅបានដូចនេះបញ្ហាខ្លួនអែងនិងបញ្ហាជួយអ្នកដទៃទើបជាធាតុចាំបាច់សំរាប់មនុស្សដល់កំរិត១០០តែម្ដងព្រោះហេតុនេះហើយបានជាពុទ្ធសាសនាបង្រៀនមនុស្សអោយចេះហ្វឹកហាត់អប់រំចិត្ដអោយប្រកបដោយមេត្ដាករុណា….ដែលស្គាល់ជាទូទៅថាផ្សាយព្រហ្មវិហារធម៌អោយ ប្រព្រឹត្ដទៅតាមលំដាប់លំដោយមាន ៤យ៉ាងគឺ៖
1. ផ្សាយមេត្ដាធម៌ដល់ខ្លួនអែងជាមុន ដើម្បីដឹងថា ខ្លួនអែងមានចិត្ដល្រលាញ់សុខ ស្អប់ទុក្ខយ៉ាងណា
អ្នកដទៃគេស្រលាញ់សុខ ស្អប់ទុក្ខយ៉ាងនោះដែរ។
2. លុះហាត់ផ្សាយមេត្ដាដល់ខ្លួនអែង បានដល់ភាពថ្នឹកស្ទាត់មែនទែនហើយត្រូវហាត់ ផ្សាយមេត្ដាដល់បុគ្គលជាទីស្រលាញ់ទាំងឡាយមានមាតាបិតាបុត្ដភរិយាស្វាមី បុគ្គលជាញាតិមិត្ដជាបន្ដបន្ទាប់ទៅ។
3. ក្រោយពីបានផ្សាយមេត្ដាដល់បុគ្គលជាទីស្រលាញ់ទីគោរពរាប់អានបានហើយ ត្រូវផ្សាយមេត្ដាដល់បុគ្គលពួកកណ្ដាល គឺមនុស្សដែលខ្លួនមិនទាន់ស្រលាញ់មិនទាន់ស្អប់រឺមិន សូវយកចិត្ដទុក្ខដាក់មិនសូវគិតគូរដល់។
4. ក្នុងទីបំផុត ត្រូវហាត់ផ្សាយមេត្ដាដល់មនុស្សដែលធ្លាប់មានពុំនៀររឺដែលធ្លាប់ជាសត្រូវនឹងខ្លួន។
ក្នុងសង្គមមនុស្សលោកគេគិតធ្វើយ៉ាងណាអោយមនុស្សរឺសត្វ​ដែលជាសត្រូវរបស់គេដល់ នូវសេចក្ដីវិនាសដូចនេះការហាត់ផ្សាយមេត្ដាដាក់ខ្លួនដល់មនុស្សជាទីស្រឡាញ់របស់ខ្លួននិងមនុស្សកណ្ដាលដែលខ្លួនមិនទាន់ស្រលាញ់មិនទាន់ស្អប់ ទាំង៣ប្រភេទនេះគ្មានការលំបាកទេ។ 
គឺមានតែបុគ្គលប្រភេទទី៤ប៉ុណ្ណោះដែលមានសេក្ដីលំបាកយ៉ាងខ្លាំងដល់បុគ្គលអ្នកហាត់ផ្សាយមេត្ដាប្រហាក់ប្រហែលគ្នានឹងបុគ្គលអ្នកស្វែងរកដុំមាសក្នុងកនែ្លងដែលមិនទាន់មានអណ្ឌូងទឹកមាសនៅឡើយ ទោះជាដូចនេះក្ដី ក៏ពុទ្ធសាសនាខំប្រឹងបង្រៀនអោយមនុស្សយើងមានចិត្ដខ្ពស់ មានសេចក្ដីត្រាប្រណីចេះមានចិត្ដក្លាហានអត់អោនមិនចាប់កំហុសមិនប្រកាន់ទោសមនុស្សជាសត្រូវរហូតដល់ថ្នាក់ដូរចិត្ដដូរគំនិតយកសត្រូវធ្វើជាមិត្ដបាននេះជាអុបករណ៍ជាន់ខ្ពស់របស់ពុទ្ធសាសនានៃយើងដែលបានបង្ហាញមនុស្សធម៌ សន្ដិសុខនៃជីវិតនិងសន្ដិភាពរបស់ពិភពលោក នៅក្នុងក្របខ័ណ្ឌនៃព្រហ្មវិហារធម៌ប្រកបដោយប្រាកដនិយមយ៉ាងមានប្រសិទ្ធភាពប្រសិនបើមនុស្សលោកចាប់អារម្មណ៍ហើយអនុវត្ដតាម។
• សេចក្ដីសរុប ដើម្បីវឌ្ឍនភាពនៃជីវិត មនុស្សត្រូវតែខំប្រឹងស្ថាបនាសេដ្ឋកិច្ចសំរាប់លោកនេះត្រូវបង្កើតផលគ្រប់យ៉ាង សំរាប់លោកខាងមុខត្រូវខំបង្កើតបុណ្យគ្រប់ប្រភេទ សំរាប់ទីបំផុតនៃលោកបង្កើតអរិយសច្ចៈ ជាមួយគ្នានេះ មនុស្សត្រូវមានគំនិតថា ពៀរក្ដី ជំលោះក្ដី គំរោធក្ដី កំណាញ់ក្ដី សំអប់ក្ដី៘ ត្រូវ
បានចប់ដោយគ្មានចំណង គ្មានចំលើយ គ្មានតំណប មតិថាសង្រ្គាមត្រូវបញ្ចប់ដោយសង្រ្គាម មតិពុទ្ធសាសនាពុំបានយល់ស្របទេព្រោះអ្វី?ព្រោះពុទ្ធពំនោលក្នុងអរិសច្ចៈ ថាទុក្ខទាំងឡាយជាផលរបស់ហេតុគឺតណ្ហាតណ្ហាជាធាតុច្រានមនុស្សអោយធ្វើសង្រ្គាមរឺសង្រ្គាមជាចំហេះរបស់តណ្ហាបើមនុស្សលោកនៅតែមានគំនិតចចេសប្រកាន់យកសង្រ្គាម បំបាត់សង្រ្គាមនោះ ខ្ញុំយល់ថាគំនិតនេះ ពុំបានត្រឹមត្រូវតាមសេចក្ដីពិតទេ។ អ្នកអានប្រសិនណាចង់ពិសោធរកសេចក្ដីពិតក្នុងរឿងនេះសូមមេត្ដានឹកថយក្រោយទៅវិញតាមផ្លួវប្រវត្ដិសាស្រ្ដក្ដីតាមផ្លូវស្រាវជ្រាវក្ដីផែ្នកមនុស្សជាតិខាងសាសនាក្ដីធាតុទាំងអស់នេះនឹងបង្ហាញអោយយើងឃើញថាគតិដែលយកសង្គ្រាមបញ្ចប់សង្រ្គាមវាមិនមែនបានចប់រហូតទេគឺវាបានចប់មួយសំនើរៗដែលភាសាអ្នកប្រាជ្ញប្រវត្ដិសាស្រ្ដលោកថាចប់ដើម្បីកើតកើតដើម្បីចប់ហើយកំណើតនៃសង្គ្រាមថ្មីៗទៀតវាកាន់តែរីកធំឡើងៗតាមទំហំនៃតណ្ហារបស់មនុស្សដែលចេះតែកើនឡើងៗគ្រប់ពេលវេលាព្រិត្ដិការណ៍នៃពិភពលោករហូតសព្វថ្ងៃនេះសង្រ្គាមទាំងតូចទាំងធំមានចំនួនច្រើនស្ទើរតែគ្មានលេខដាក់ទៅហើយសង្រ្គាមអុប្បត្ដិម្ខងៗមនុស្សត្រូវរងគ្រោះបាត់បង់ជីវិតពិការរូបកាយហិនហោចសំភារៈទ្រព្យសម្បត្ដិកាន់តែធ្ងន់ឡើងៗរក កលធ្វើលេខលែងត្រូវ ចុះបញ្ញីលែងកើត គឺវាកាន់តែរងគ្រោះធំតាមលំដាប់ឧបមាថាបើមានសង្គ្រាមលោកលើកទី៣កើតឡើងក្នុងពេលឆាប់ៗនេះក្ដីយូរបន្ដិចនេះក្ដីខ្ញុំមានគំហើញថាអរិយធម៌របស់មនុស្សនឹងត្រូវបានចប់ត្រឹមហ្នឹងអែងហើយរីអែជ័យជំនះនិងចំណាញ់សង្គ្រាមនេះទៀតសោតក៏វាទៅជាធាតុគ្មានន័យអ្នកឈ្នះក៏ដូចជាអ្នកចាញ់ចាញ់ក៏ដូចជាអ្នកឈ្នះព្រោះវាត្រូវរងគ្រោះវិនាសហិនហោចខ្លោចផ្សាដូចគ្នារឺវាអាចទៅដល់ថ្នាក់គ្មាននរណារស់នៅចាំទទួលយកឈ្នះយកចាញ់ដូចសង្គ្រាមមុនៗផងក៏មិនដឹងប្រសិនបើសង្រ្គាមនេះគេលេងគ្នាដោយគ្រាប់បែកបរមាណូដែលបាញ់ចេញដោយកំជ្រួចអន្ដរទ្វីប។សព្វថ្ងៃនេះគំនិតបញ្ចប់សង្រ្គាមដោយសង្គ្រាមហាក់ដូចមានល្បឿនថយចុះខ្លះហើយ ព្រោះគេបានបើកសន្និសិទបន្ថយសព្វាវុធ ដែលមានគ្រាប់បែកបរិមាណូនៅក្នុងនោះផងដែរ  
ចំណែកគំនិតពុទ្ធសាសនាក្នុងគំនិតថាពៀរត្រូវចប់ដោយគ្មានចំណងរឺសង្គ្រាមត្រូវចប់ដោយគ្មានស ​​ង្គ្រាមឆ្លើយតបក៏ត្រូវបានប្រទេសជប៉ុននិងសហរដ្នអាមេរិកអនុវត្ដហើយដែរព្រោះអ្វី?​​​  ព្រោះប្រទេសទាំងពីរនេះក្នុងពេលចប់សង្គ្រាមពិភពលោកលើកទី២បានដាក់ផ្លែផ្កា ដល់គ្នានឹងគ្នា  ទៅវិញទៅមកតាមផ្លូវពាក្យសំដីគ្រប់ពេលវេលាជប៉ុនថាគ្រាប់បែកបរមាណូអាមេរិកកាំងនៅកោះអូគីណាវាជាអនុស្សាវរីយ៍នៃសេចក្ដីឈឺចាប់មួយដែលពុំអាចអោយប្រជាជាតិជប៉ុនបំភ្លេចចោលបានទេអាមេរិកកាំងថាគ្រាប់បែករបស់ជប៉ុននៅកំពុងផែចម្បាំងហូនូលូលូនៃកោះហាវ៉ៃជាអនុស្សាវរីយ៍យ៉ាងជូរចត់ខ្លោចផ្សាដែលពុំអាចអោយអាមេរិកកាំងភ្លេចចោលបានឡើយក្រោយពេលលេងពាក្យសំដីដល់គ្នានឹងគ្នា ទៅវិញទៅមកមិនយូរប៉ុន្មានស្រាប់តែប្រទេសទាំងពីរនេះបានចាប់ដៃគ្នាជាមិត្ដ បានធ្វើសន្ធិសញ្ញាការពារសន្ដិសុខរួមជាមួយគ្នានេះបានព្រមព្រៀងគ្នាលើកធ្វើសង្គ្រាមរវាងគ្នានឹងគ្នាគំនិតពុទ្ធសាសនាត្រង់ថាសង្គ្រាមគេមិនអាចបញ្ចប់ដោយសង្គ្រាមរឺពៀរមិនអាចរំងាប់ដោយចំណង គឺជាធាតុសច្ចៈដល់កំរិតមួយរយភាគរយ គ្មានអ្នកណាអាចបដិសេធ បានឡើយ។

0 comments:

แสดงความคิดเห็น